Connect with us

សន្តិសុខសង្គម

ជនដៃដល់ក្នុងករណីបាញ់ និងវាយសម្លាប់ស្ត្រីជាងសាឡននៅផ្សារទួលពង្រត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយនៅថ្ងៃទី១៥មេសានេះ

បានផុស

នៅ

ជនដៃដល់ជាអតីតប្តី ដែលបានបាញ់ និងវាយសម្លាប់ប្រពន្ធដែលជាជាងសាឡននៅផ្សារទួលពង្របណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី១២ ខែមេសា ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមនគរបាលជំនាញ ជនដៃដល់ត្រូវបានឃាត់បាននៅចំណុចក្នុងព្រៃ ភូមិត្រេីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងត្រូវបានបញ្ជូនមកការិយាលនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី។ ជនដៃដល់មានឈ្មោះ ធួក ជី ហៅ អាជី ភេទប្រុស អាយុ ៣៩ឆ្នាំ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ជនដៃដល់បានកាំភ្លើងខ្លីមួយដើមបាញ់ទៅលើស្ត្រីម្នាក់ជាជាងសាឡន ដែលជាអតីតប្រពន្ធរបស់ខ្លួននៅចំណុចផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ និងបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពីធ្វើកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៥មេសានេះ ទើបកម្លាំងជំនាញតាមស្រាវជា្រវឃាត់ខ្លួនបានតែម្ដង៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម