សន្តិសុខសង្គម
ចោទប្រកាន់ថាចេះអំពើអាបធ្មប់ បុរសម្នាក់ប្រើកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីវ័យ៥៦ឆ្នាំដល់ក្នុងផ្ទះ
បុរសជនដៃដល់ម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវតាមចាប់ខ្លួនបញ្ជូនអនុវត្តនិតិវិធីច្បាប់ ក្រោយពីប្រើកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីវ័យ៥៦ឆ្នាំម្នាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយចោទថា ស្ត្រីរងគ្រោះចេះអំពើអាបធ្មប់។

ករណីកាប់សម្លាប់ក្រោមហេតុផលចេះអំពើអាបធ្នប់នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនដៃដល់មានឈ្មោះ ស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បើកបររថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបាននៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែមីនា។

តាមការបញ្ជាក់ពីឈ្មោះ សឿន ខុម ភេទប្រុស អាយុ៥៤ឆ្នាំ ដែលត្រូវជាប្តីរបស់ជនរងគ្រោះបានឲដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ។ បន្តិចក្រោយមកបានឮសំឡេងប្រពន្ធស្រែកអូយៗ ទើបគាត់បើកបន្ទប់ទឹកចេញមកឃើញជនដៃដល់កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធគាត់ ដល់ផ្លូវលំមុខផ្ទះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ផ្កាប់មុខលើដីតែម្ដង។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីកាប់សម្លាប់រួចជនដៃដល់បានរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនដៃដល់ ខ្លួនពិតជាបានប្រើកាំបិតផ្គាក់ សម្លាប់ជបរងគ្រោះពិតមែន ដោយចោទប្រកាន់ថា ជនរងគ្រោះចេះអំពើអាបធ្មប់។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាង កាំបិតផ្គាក់១ អាវ១ ខោ១ ជាវត្ថុតាងធ្វើកម្មភាព។ ជនដៃដល់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តនិតិវិធីច្បាប់៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


