Connect with us

កីឡា

វិសាខា ឡើងវគ្គ​ផ្តាច់​ព្រ័ត្រ ពាន​សម្តេច​តេជោ លើក​ទី​៤ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន

បានផុស

នៅ

ក្រុម​បាល់ទាត់ វិសាខា ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ បន្ទាប់​ពី​ទទួល​លទ្ធផល​ដ៏​ធំ​ធេង​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​មួយ អាយអេសអាយ ដង្កោសែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ជើង​ទី​១ វិសាខា បាន​យក​ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយ​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន​វិសាខា និង​ជើង​ទី២ ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-១ នៅ​កីឡដ្ឋាន​ ISI Park ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ ពួក​គេ​បាន​ឈ្នះ​ដោយ​លទ្ធផល ៧-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នេះ​ជា​ការ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ លើក​ទី​៤ សម្រាប់​ វិសាខា បន្ទាប់​ពី​ពួក​គេបាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ឆ្នាំ ២០២០ ២០២១ និង ២០២២។ រាល់​ការ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង ៣ លើកមុនគឺ​សុទ្ធ​តែ​ឈ្នះ​ជើង​ឯក​ទាំង​អស់ ដូច្នេះ​ពួក​គេ​មិន​ធ្លាប់​ចាញ់​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ឡើយ។

រយៈ​ពេល ២ រដូវ​កាល​ចុង​ក្រោយពោល​គឺ ២០២៣-២៤ និង ២០២៤-២៥ ពួក​គេ​មិន​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រទេ។ នៅ​រដូវ​កាល ២០២៣-២៤ ពួក​គេ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បានចាញ់ ភ្នំពេញក្រោន ហើយ​​បាន​ធ្លាក់​ទៅ​ប្រកួត​​ដណ្តើម​​លេខ ៣ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣។

វិសាខា ត្រូវ​រង់​ចាំ​ដៃ​គូ​វគ្គ​ផ្តាច់​ព្រ័ត្រ រវាង ក្រុម បឹងកេត និង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ក្នុង​ជើង​ទី១ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ ២០២៦ ហើយ​ការ​ប្រកួត​ជើង​ទី​២ ធ្វើ​នៅ​ថ្ងៃ​ទី២០ ​ខែ​ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម