ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាម កម្ចាត់អ៊ីរ៉ង់ ឲ្យ រលាយបាត់ពីផែនដី បើហ៊ានវាយប្រហារ នាវាចម្បាំងអាមេរិក
ស្ថានការណ៍ប្រែឡើងកម្តៅខ្លាំង និងតានតឹងជាថ្មី ក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសបើកប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ដែលជាប់នៅច្រកសមុទ្រ Hormuz ហើយឥឡូវ មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គំរាមថា លោកនឹងកម្ចាត់អ៊ីរ៉ង់ ឲ្យរលាយបាត់ពីផែនដី បើហ៊ានវាយប្រហារនាវាចម្បាំងអាមេរិក។

ក្នុងកិច្ចសម្ភាសជាមួយ Fox News ផ្សាយនៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំប្រទេសមហាអំណាចលេខ១លើលោកនេះ និយាយថា នៅក្នុង «គម្រោងសេរីភាព» បើអ៊ីរ៉ង់ ពិតជាហ៊ានបាញ់លើនាវាចម្បាំងអាមេរិកមែន ប្រទេសពួកគេនឹងត្រូវរលាយ ពីភពផែនដី ជាក់ជាមិនខានឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ លោកត្រាំ ក៏សរសើរអ៊ីរ៉ង់ផងដែរ ថា ឥឡូវពួកគេស្រួលនិយាយគ្នាជាងមុន ក៏ព្រោះតែអាមេរិក មានធនធានយោធា ល្អជាង។
ការគំរាមរបស់លោកត្រាំ កើតឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ពីការបាញ់លើទូកអ៊ីរ៉ង់ចំនួន៧គ្រឿង នៅច្រកសមុទ្រ Hormuz ដែលព្យាយាមរារាំងប្រតិបត្តិការរបស់អាមេរិក។

យោងតាមប្រមុខសេតវិមាន, កងទ័ពអាមេរិក បានប្រើឧទ្ធម្ភាគចក្រ ដើម្បីបាញ់កម្ទេចទូកទាំងនោះ ប៉ុន្តែរឿងនេះ ត្រូវបានអ៊ីរ៉ង់បដិសេធ។
សូមជម្រាបជាថ្មី អាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់ ដើម្បីទៅអមនិងជួយរំដោះកប៉ាល់ ដែលជាប់គាំងនៅច្រក Hormuz ឲ្យចេញមកបាន ដោយសុវត្ថិភាព។
លោក ត្រាំ បញ្ជាក់ថា កប៉ាល់ទាំងនោះ ភាគច្រើនជាកប៉ាល់បរទេសអព្យាក្រឹត ដែលមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


