កីឡា
ប្រធាន AFF លោក ខៀវ សាម៉េត គាំទ្រលោក Gianni បន្តជាប្រធាន FIFA អាណត្តិថ្មី
ប្រមុខថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីធ្វើការជាមួយ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្តៅឆ្ពោះទៅរកការជំរុញអភិវឌ្ឍកីឡាបាល់ទាត់នៅតំបន់អាស៊ានឲ្យកាន់តែរីកចម្រើន។

ប្រសាសន៍ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លោក ខៀវ សាម៉េត បានលើកឡើងថា ៖«សហព័ន្ធបាល់ទាត់អាស៊ានផ្តល់តម្លៃលើស្មារតីនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមកដែលបញ្ជាក់ពីសហគមបាល់ទាត់សកល ស្ថិតក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោកប្រធាន Gianni Infantino។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់លោកប្រធាន FIFA ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការប្រកួត និងពង្រីកកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍបាល់ទាត់គ្រប់តំបន់»។
«យើងខ្ញុំគាំទ្រលោកប្រធាន Gianni Infantino សម្រាប់អាណត្តិថ្មី និងជឿជាក់ថា ភាពជាអ្នកដឹកនាំរបស់លោកនឹងបន្តនាំផ្លូវបាល់ទាត់ឆ្ពោះទៅរកសុចរិតភាព ភាពរឹងមាំ ការចូលរួម និងកំណើនប្រកបដោយនិរន្តរភាព»។ សំដីសង្កត់ធ្ងន់របស់លោក ខៀវ សាម៉េត។
ក្រោមការដឹកនាំរបស់លោក Gianni Infantino សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានបន្តពង្រឹកអភិបាលកិច្ច លើកកម្ពស់គុណភាព និងឈានទៅរកការប្រកួតប្រជែង ព្រមទាំងពង្រីកកម្មវិធីប្រកួត ក៏ដូចជាព្រឹត្តិការណ៍កាន់តែច្រើនទូទាំងពិភពលោក។

និយាយដោយឡែកតែតំបន់អាស៊ាន FIFA បានផ្តល់ឳកាសឲ្យរៀបចំកម្មវិធីប្រកួតសំខាន់ៗជាច្រើនដូចជា ជើងឯកពិភពលោកអាយុ ២៣ ឆ្នាំ FIFA U-17 World Cup កាលពីឆ្នាំ ២០២៣ និងកិច្ចប្រជុំកំពូល FIFA Congress លើកទី៧៤ ឆ្នាំ ២០២៥ និងជើងឯកហ្វូតបាលសាលពិភពលោក FIFA Futsal Women’s World Cup ឆ្នាំ ២០២៥។ អ្វីដែលសំខាន់ចុងក្រោយ ពានរង្វាន់ FIFA ASEAN Cup។
លោក Gianni Infantino បានប្រកាសឈរឈ្មោះបោះឆ្នោតជ្រើសរើសជាប្រធាន FIFA អាណត្តិទី៤ របស់លោក ដែលគ្រោងធ្វើនៅឆ្នាំ ២០២៧៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


