Connect with us

កីឡា

សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ បញ្ចូន​មន្ត្រី​បច្ចេកទេស​ចូលរួម​កាត់ក្ដី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២០​

បានផុស

នៅ

មន្ត្រី​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​ដើម្បី​ចូលរួម​ជា​មន្ត្រី​បច្ចេកទេស​ក្នុង​ការ​កាត់​សេចក្ដី​លើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ​ លើក​ទី២០ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តឹក ប៊ុនវី ប្រធាន​សហព័ន្ធ

ជា​មោទកភាព​មួយ​សម្រាប់​កម្ពុជា​ដែល​សហព័ន្ធ​កីឡា​កាយវប្បកម្ម​មាន​ធនធាន​ដែលជា​​មន្ត្រី​ចៅក្រម​កម្រិត​អន្តរជាតិ​ច្រើន​រូប​ និង​តែងតែ​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​និច្ច​នា​ពេល​កន្លង​មក​នេះ។​ នេះ​ជាការ​បង្ហាញ​ដល់​ឆាក​អន្តរជាតិ​ពី​ភាព​រីកចម្រើន​លើ​វិស័យ​កីឡា​កាយវប្បកម្ម​របស់​កម្ពុជា​ដែល​មាន​ទាំង​កីឡាករ​ប្រកប​ដោយ​សមត្ថភាព​ និង​មាន​ទាំង​មន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​មិន​ចាញ់​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ​ឡើយ។​

លោក​ តឹក​ ប៊ុនវី​ ប្រធាន​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​មុន​ចេញ​ដំណើរ​ថា​ ការ​ប្រកួត​លើក​នេះ​គឺ​កម្ពុជា​បញ្ចូន​តែ​មន្ត្រី​បច្ចេកទេស​នោះ​ទេ​ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​សេចក្ដី​លើ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ប្រទេសមីយ៉ាន់ម៉ា​។​

កម្មវិធី​ប្រកួត

ការ​ចេញ​ទៅ​លើក​នេះ​ដែរ​គឺ​មាន​បញ្ហា​រអាក់រអួល​បន្តិច​លើ​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​កម្ពុជា​ចូលរួម​ប្រកួត​ដណ្ដើម​មុខមាត់​ជូន​ជាតិ​មាតុភូមិ។​ ក្នុង​នាម​សហព័ន្ធ​ និង​ជា​អតីកកីឡាករ​ជម្រើស​ជាតិ​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​នេះ​មាន​ការ​អាក់អន់​ចិត្ត​ផង​ដែរ​ចំពោះ​បញ្ហា​មួយ​នេះ។​ លោក​ថា​នឹង​លើក​យក​បញ្ហា​ដែល​ជួប​នៅ​ពេល​នេះ​ទៅ​ជជែក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​អាស៊ីអាគ្នេយ៍​នេះ​ផង​ដែរ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ណាមួយ​ដល់​សហព័ន្ធ​កីឡាកាយវប្បកម្មកម្ពុជា។​

បញ្ជាក់ដែរ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​មន្ត្រី​សហព័ន្ធ​កីឡា​កាយវប្បកម្ម​ចំនួន​ ២រូប​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​ដើម្បី​បំពេញ​ការកិច្ច​ជា​មន្ត្រីបច្ចេកទេស។​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២០​ នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦ ដោយ​មាន​បណ្ដា​ប្រទេស​ក្នុង​ចំបន់​អាស៊ាន​ចូលរួម៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម