កីឡា
ស្រិន រាជ្យ ប្រាប់ពីគម្រោងបន្តនៅជាមួយកីឡាកាយវប្បកម្ម ឬទេបន្ទាប់ពីរៀបការអំឡុងខែឧសភានេះហើយ
កីឡាករ ស្រិន រាជ្យ ដែលជាម្ចាស់មេដាយសំរឹទ្ធកីឡាកាយវប្បកម្មពិភពលោក ២ជំនាន់ថា បើទោះជារៀបការរួចនៅពេលឆាប់ខាងមុខនេះក៏ដោយរូបគេនៅបន្តហ្វឹកហាត់ ឬលេងកីឡាមួយនេះតទៀតបន្ទាប់ពីមានការផ្ដល់កម្លាំងចិត្តពីគូដណ្ដឹងឲ្យបន្ត ព្រោះមានអ្នកស្រឡាញ់គាំទ្រ និងស្គាល់រូបគេច្រើន។

កីឡាករ ស្រិន រាជ្យ
កីឡាករ ស្រិន រាជ្យ បានឲ្យដឹងថា រូបគេនឹងចូលរោងការនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ខែក្រោយនេះហើយនៅរាជធានីភ្នំពេញ។ យ៉ាងណាការប្រកួតកម្រិតអន្តរជាតិមួយចំនួនអំឡុង ២-៣ខែនេះរូបគេមិនបានចូលរួមនោះឡើយ ព្រោះជួនចំពេលរៀបការផង និងមិនមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ ឬធ្វើសាច់នោះឡើយ។
ជើងខ្លាំងផ្នែកកាយវប្បកម្មរូបនេះបន្ថែមទៀតថា តាមគម្រោងរបស់លោកបន្ទាប់ពីរៀបការរួចនឹងបន្ថយការចេញប្រកួត ប៉ុន្តែគូដណ្ដឹងមិនចង់ឲ្យធ្វើបែបនេះឡើយ។ «បងមានគេស្គាល់ដោយសារកីឡាមួយនេះ បងតស៊ូជាមួយកីឡានេះយូរហើយ បើបងឈប់ បងនឹងបាត់បង់អ្វីគ្រប់យ៉ាងដែលមានកន្លងមក» សម្ដីគូដណ្ដឹង ស្រិន រាជ្យ។
ដូច្នេះកីឡាករជម្រើសជាតិផ្នែកកាយវប្បកម្មរូបគេនឹងនៅតែបន្តហ្វឹកហាត់ ឬចេញប្រកួតតទៅទៀតបើទោះជារូបគេរៀបការនៅអំឡុងខែឧសភាព ២០២៧ ខាងមុខនេះយ៉ាងណាក្ដី។

រាជ្យ និងគូដណ្ដឹង (រូបភាពលើហ្វេសបុក រាជ្យ)
បញ្ជាក់ដែរថា ស្រិន រាជ្យ ជាកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាកាយវប្បកម្ម និងធ្លាប់ឈ្នះមេដាយសំរឹទ្ធពិភពលោក ២គ្រឿង និងធ្លាប់មេដាយកម្រិតតំបន់ជាច្រើនគ្រឿងទៀតផងដែរ។ រូបគេបច្ចប្បន្ននេះជាកីឡាករចាស់វស្សាមួយរូបក្នុងសហព័ន្ធ និងបានជួយបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយរួមទាំងសិស្សប្អូនផងដែរជាការរួមចំណែកពង្រីកផ្សព្វផ្សាយកីឡាមួយនេះ៕


ស្រិន រាជ្យ និងគូដណ្ដឹង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


