Connect with us

កីឡា

លោក​ តឹក​ ប៊ុនវី៖​ សហព័ន្ធ​កីឡា​កាយវប្បកម្ម​ពិភពលោក​នឹង​​ជួយ​ដោះស្រាយ​បញ្ហា​រឿង​បញ្ជូន​កីឡាករ​​កម្ពុជាទៅ​ប្រកួតនៅ​ក្រៅ

បានផុស

នៅ

លោក​ តឹក​ ប៊ុនវី​ បន្ទាប់​ពី​វិលត្រឡប់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​វិញ​នេះ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​កាយវប្បកម្មពិភពលោក​បាន​ទទួល​ព័ត៌មាន​​អំពី​បញ្ហា​បញ្ជូន​កីឡាករ​របស់​កម្ពុជា​នៅ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ហើយ។ សហព័ន្ធ​កាយវប្បកម្ម​ពិភពលោក​នឹង​ចូលរួម​ជួយ​ដោះស្រាយ​អំពី​បញ្ហា​រអាក់រអួល​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ តឹក​ ប៊ុនវី​

ប្រធាន​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ជំហាន​ដំបូង​នេះ​សហព័ន្ធ​ពិភពលោក​នឹង​ធ្វើ​លិខិត​មួយ​ផ្ញើ​មក​កាន់​កម្ពុជា​ដើម្បី​សាមី​សហព័ន្ធ​នាំ​យក​ទៅ​ប្រគល់​ជូន​ភាគី​ពាក់ពាក់ព័ន្ធ​រួម​ទាំង​ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា-CADA នៃក្រសួងអប់រំ ដើម្បីស្នើសុំឱ្យមានដំណោះស្រាយសម្របសម្រួលត្រៀមបញ្ជូនកីឡាករចូលរួមប្រកួតជើងឯកពិភពលោក នៅប្រទេសឡាវ ចុងឆ្នាំ២០២៦។​ ករណី​លិខិត​នេះ​មិន​ទាន់​អាច​ប្រើប្រាស់​ក្នុង​ការ​សម្របសម្រួលបាន​ ឬ​ត្រូវ​ការ​ព័ត៌មាន​អ្វី​បន្ថែម​ទៀត​នោះ​សហព័ន្ធ​កាយវប្បកម្មពិភពលោក​នឹង​ជួយ​ជា​បន្តបន្ទាប់​ទៀត។​

ក្រុម​កាយវប្បកម្មកម្ពុជា

អតីត​កីឡាករ​ជើង​ខ្លាំង​ និង​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​រូប​នេះ​សង្ឃឹម​ថា​នឹង​មាន​ការ​សម្របសម្រួល​បាន​កាន់​តែ​ឆាប់​ និង​អនុញ្ញាត​ឲ្យ​ក្រុម​កាយវប្បកម្ម​កម្ពុជា​បាន​ចេញ​ទៅ​ប្រកួត​វិញ​ជា​ធម្មតា។​ មួយ​វិញ​ទៀត​ដើម្បី​ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រមូល​អារម្មណ៍​ឡើង​វិញ​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​នៅ​ពេល​ខាង​មុខ​ដើម្បី​ប្រកួត​ដណ្ដើម​កិត្តិយស​ជូន​ជាតិបន្ត​ទៀត។​

លោក​ តឹក​ ប៊ុនវី​ កាល​នៅ​មីយ៉ាន់ម៉ា​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ​ លើក​ទី២០ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ កាល​អំឡុង​ថ្ងៃ​ទី១៤​ ដល់​ ១៨​ ឧសភា​ ឆ្នាំ​២០២៦​ នេះ​ខាង​កម្ពុជា​មិន​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ​នោះ​ទេ។​ ករណី​ដែល​កម្ពុជា​មិនបានបញ្ជូនកីឡាករទៅ​នេះ​គឺដោយសារក្រសួងអប់រំបញ្ជាក់ថា កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក-WADA​ ស្រប​ពេល​សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាមិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធ WADA នៅឡើយ៕

លោក​ តឹក​ ប៊ុនវី​ កាល​នៅ​មីយ៉ាន់ម៉ា​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម