Connect with us

កីឡា

អ្នក​ជំនាញ​កីឡា​កាយវប្បកម្ម ​និយាយ​ពី​ការ​ដុះ​ក្បាលពោះ​របស់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​

បានផុស

នៅ

អ្នក​ជំនាញ​កីឡា​កាយវប្បកម្ម និង​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា​មួយ​រូប​ ថា​ដូច​បាន​ឃើញ​ទាំង​អស់​គ្នា​ឥលូវ​នេះ​មាន​អ្នក​ដុះក្បាលពោះ​ច្រើន​នៅ​កម្ពុជា​ដែល​កក្តា​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ញុំ​អាហារ​មិន​សមស្រប​ ញុំ​លើស​កំណត់​ និង​ញុំ​ជាតិ​អាកុលច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​តំណាង​

កីឡាករ​ ស្រ៊ិន​ រាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ដូច​ទៅ​ហ្នឹង​អ្នក​គ្រប់​គ្នា​ឃើញ​អីចឹង​ដែរ​មនុស្ស​ប្រុស​ភាគ​ច្រើន​ឥលូវ​នេះ​នៅ​កម្ពុជា​មាន​ដុះ​ក្បាលពោះ​ធំៗ​ដែល​បញ្ហា​មួយ​នេះ​វា​នឹង​ផ្ដល់​ការ​លំបាក​ ឬ​មាន​ផល​ប៉ះពាល់ខ្លាំង​ដល់​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​តែ​ម្ដង។​

ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​រូប​នេះ​បន្ត​ទៀត​ថា​ កក្តា​ដែល​ធ្វើ​ឲ្យ​មាន​ដុះ​ក្បាល​ពោះ​ធំៗ​បែប​នេះ​គឺ​ដោយ​សារ​តែ​របប​អាហារ​ញុំ​ហួស​ប្រមាណ​ និង​ការ​ញុំ​ជាតិ​អាកុល​ផង​ដែរ។​ អាហារ​ដែល​នាំ​ឲ្យ​ដុះ​ក្បាល​ពោះ​នេះ​រួម​មាន​ញុំ​គ្រឿង​ផ្អែម​ច្រើន​ ញុំ​គ្រឿង​បំពង​ច្រើន​ ញុំ​អាហារ​សម្រេច​រូប​ ញុំ​សាច់​ជាប់​ខ្លាញ់​ច្រើន​ និង​ញុំ​គ្រឿង​អាកុល​ច្រើន​ផង​ដែរ។​

កីឡាករ ស្រ៊ិន​ រាជ្យ​

កីឡាករ​ជម្រើស​ជាតិ​ និង​ជា​គ្រូ​បង្ហាត់​បែប​សុខភាព​រូប​នេះ​បន្ត​ទៀត​ថា​ បើ​តាម​បទ​ពិសោធ​បង្ហាត់​សិស្ស​កន្លង​មក​អ្នក​ដែល​ចង់​សម្រក​ក្បាល​ពោះ​នេះ​គឺ​ចំណាយ​ពេល​ចាប់​ពី​ ៤ខែ​ ទៅ​ ៦​ខែ​ ឬឈាន​ដល់​ទៅ​មួយ​ឆ្នាំ​អាស្រ័យ​លើ​ការ​តម​អាហារ​របស់​អ្នក​ហ្វឹកហាត់​ម្នាក់ៗ។​

រូបភាព​តំណាង​

បញ្ជាក់​ដែរ​ថា​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​ដុះ​ក្បាល​ពោះ​ច្រើន​ពិសេស​នោះ​គឺ​បុរសៗ​តែ​ម្ដង។​ កីឡាករ​ ស្រ៊ិន​ រាជ្យ​ ជា​អ្នក​ជំនាញ​មួយ​រូប​លើ​ប្រភេទ​កីឡា​កាយវប្បកម្ម​នេះ​ និង​មាន​បទ​ពិសោធ​ហ្វឹកហាត់​ និង​បង្ហាត់​សិស្ស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រួម​ទាំង​ផ្នែក​សម្រក​ក្បាលពោះ​កន្លង​មក​៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម