Connect with us

កីឡា

កីឡា​កាយវប្បកម្ម​ ការ​ឈ្នះ​មេដាយ​មិន​ផ្ដោត​លើ​តែ​សាច់​ដុំ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ​

បានផុស

នៅ

ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​ កីឡាករ​ ស្រ៊ិន​ រាជ្យ​ ថា​កីឡា​កាយ​វប្បកម្ម​នេះ​គឺ​មិន​ផ្ដោត​លើ​តែ​សាច់​ដុំ​មួយ​ផ្នែក​ហើយ​ឈ្នះ​មេដាយ​នោះ​ទេ ពោល​មាន​ច្រើន​វិញ្ញាសា​ដូច​ជា​មានមុខមាត់​ស្អាត​ និង​កាយវិការ​សម្ដែង​បង្ហាញ​ស៊ីមីទ្រី​គ្នា​សុទ្ធតែ​ជាំ​ចំណុច​នៃ​ការទទួល​បាន​ពិន្ទុ។​

មេដាយពិភពលោកដែល ស្រ៊ិន រាជ្យ​ ឈ្នះ

កីឡាករ​ ស្រ៊ិន​ រាជ្យ​ បាន​ឲ្យ​ដឹង​ថា​ កីឡា​កាយ​វប្បកម្ម​នេះ​គឺ​មិន​ផ្ដោត​លើ​តែ​សាច់​ដុំ​ទាំង​ស្រុង​នោះ​ទេ​ទើប​អាច​ឈ្នះ​មេដាយ​បាន​នោះ។​ ការ​ឈ្នះ​មេដាយ​បាន​ផ្អែក​ទៅ​តាម​ចំណុច​សំខាន់ៗ​នៃ​​វិញ្ញាសា​ផ្សេងៗ​គ្នានោះ​ឧទាហរណ៍​ដូច​ជា​ ការ​បង្ហាញ​មាន​ភាព​ស៊ីមីទ្រី​គ្នា​ជា​មួយ​រាងកាយបាន​ល្អ​​ វិញ្ញាសា​ខ្លះ​ផ្ដោត​លើ​ភាព​ស្រស់សង្ហា​ជា​មួយ​សាច់ដុំ​ និង​វិញ្ញាសា​ខ្លះ​ផ្ដោត​លើ​តែ​សាច់​ដុំ​ធំៗ​ក៏​មាន​ដែរ។​ ដូច្នេះ​ការ​ឈ្នះ​មេដាយ​មិន​ផ្ដោត​លើ​តែ​សាច់​ស្រុង​ដូច​បាន​រៀបរាប់​អីចឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ៊ិន​ រាជ្យ​ ពេល​ឈ្នះ​មេដាយ​នៅឥណ្ឌូណេស៊ី

ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​ខាង​លើ​បន្ត​ទៀត​ថា​ ចំពោះ​ជ័យជម្នះ​ ឬ​សមិទ្ធផល​សម្រាប់​ឆ្នាំ​២០២៥​ ប៉ុណ្ណេះ​គឺ​អាច​ទទួល​យក​បាន​ ព្រោះស័ក្តិសម​ទៅ​ហ្នឹង​ការ​ខំប្រឹង​ប្រែង​ និង​ភាព​ជាក់ស្ដែង​នៃ​ការ​ចាញ់​ទម្ងន់​ដៃគូ​ប្រកួត​រហូត​ដល់​ទៅ​ ៤​គីឡូក្រាមបែប​នេះ​។​ ដូច្នេះ​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឥណ្ឌូណេស៊ី​នេះ​មិន​អន់​ពេក​ ឬ​មិន​ល្អ​ខ្លាំង​ប៉ុន្មាន​ដែរសម្រាប់​ខ្លួន។​

មេដាយពិភពលោកដែល ស្រ៊ិន រាជ្យ​ ឈ្នះ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស្រ៊ិន​ រាជ្យ​ ជា​ជម្រើស​ជាតិ​នៃ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា។​ រូប​គេ​ជា​ជើង​ខ្លាំង​មួយរូប​ប្រចាំ​សហព័ន្ធ​ដោយ​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​ជា​ច្រើន​គ្រឿង​ជូន​កម្ពុជា​។​ ថ្មីៗ​នេះ​រូបគេ​ទើប​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​ជា​លើក​ទី២​ លើ​វិញ្ញាសា ស្ព័ត​​ម៉ូដែល​ ទម្ងន់​ធ្ងន់​ និង​កម្ពស់​ ១.៨០​ Cm ឡើង៕

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម