កីឡា
ម្ចាស់មេដាយពិភពលោក ស្រ៊ិន រាជ្យ បង្ហើបពីគម្រោងរៀបការក្រោយស្វែងយល់ចិត្តគ្នាហើយ
កីឡាករកាយវប្បកម្ម និងជាម្ចាស់កម្រិតពិភពលោក ២ជំនាន់ ស្រ៊ិន រាជ្យ ថាបន្ទាប់ពីខ្លួន និងគូដណ្ដឹងបានភ្ជាប់ពាក្យរួចហើយនេះគ្រោងនឹងរៀបការអំឡុងខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះហើយបន្ទាប់ពីបានស្វែងយល់ចិត្តគ្នារួចរាល់នាពេលកន្លងមក។

ស្រ៊ិន រាជ្យ ពេលឈ្នះមេដាយកន្លងមក
ម្ចាស់មេដាយសំរឹទ្ធពិភពលោកនៅប្រទេសឥណ្ឌូណេស៊ី កីឡាករ ស្រ៊ិន រាជ្យ បានឲ្យដឹងថា គូដណ្ដឹងរបស់ខ្លួននេះគឺបានស្គាល់គ្នានៅកន្លែងហាត់ប្រាណ Elite Fintess បណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ អំឡុងពេលខ្លួនហ្វឹកហាត់យកសាច់ត្រៀមប្រកួតកន្លងមក។

កីឡាករ ស៊្រិន រាជ្យ និងគូដណ្ដឹង
ដោយមានចំណងចំណូលចិត្តខាងផ្នែកកីឡាពិសេសសហាត់ប្រាណយកសាច់ដូចគ្នាផងនោះ និងជានិស្ស័យផងទើបជំរុញឲ្យខ្លួនបានចាប់ផ្ដើមស្វែងយល់ចិត្តគ្នារហូតសម្រេចភ្ជាប់ពាក្យរួចរាល់ហើយកាលពីពេលថ្មីៗនេះ។ កីឡាករជម្រើសជាតិផ្នែកកីឡាកាយវប្បកម្មវរូបនេះគ្រោងនឹងចូលរោងការនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

កីឡាករ ស៊្រិន រាជ្យ និងគូដណ្ដឹង
បញ្ជាក់ដែរថា ស្រ៊ិន រាជ្យ ជាកីឡាករជម្រើសជាតិផ្នែកកីឡាកាយវប្បកម្មកម្ពុជា និងជាធនធានសំខាន់មួយរូបសម្រាប់សហព័ន្ធទាំងការចេញទៅប្រកួត និងចូលរួមបណ្ដុះបណ្ដាលថ្នាលបន្តវេនទៀត។ រូបគេធ្លាប់ឈ្នះមេដាយសំរឹទ្ធពិភពលោក ២គ្រឿងអមជាមួយពាន ធ្លាប់ឈ្នះមេដាយប្រាក់អាស៊ីអាគ្នេយ៍ ១គ្រឿងអមដោយពាន។ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះរូបគេនិងកញ្ញា លីម កាំម៉ី បានភ្ជាប់ពាក្យរួចរាល់ផងដែរ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


