កីឡា
កីឡាករ ស្រ៊ិន រាជ្យ ថវិកាលើកទឹកចិត្តនេះនឹងយកទៅបន្តហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិធំៗនៅឆ្នាំនេះ
កីឡាករជម្រើសជាតិផ្នែកកីឡាកាយវប្បកម្មកម្ពុជា ស្រ៊ិន រាជ្យ ថាថវិកាដែលជាប្រាក់រង្វាន់លើកទឹកចិត្តដែលទើបទទួលបាននេះនឹងយកទៅប្រើប្រាស់លើការហ្វឹកហាត់បន្តទៅទៀតត្រៀមសម្រាប់ការប្រកួតធំៗកម្រិតអន្តរជាតិនាពេលខាងមុខនេះ។

ស្រ៊ិន រាជ្យ (ខាងឆ្វេងដៃ)
ជើងខ្លាំងផ្នែកកីឡាកាយវប្បកម្ម ស្រ៊ិន រាជ្យ បានឲ្យដឹងថា ថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាលចំពោះមេដាយប្រាក់ ១គ្រឿងដែលខ្លួនឈ្នះនេះរូបគេនឹងយកទៅប្រើប្រាស់លើការហ្វឹកហាត់ជាបន្តទៀត។ ព្រោះកីឡាកាយវប្បកម្មវិធីត្រូវការចំណាយច្រើនលើរបបអាហារ និងការហ្វឹកហាត់នេះដើម្បីទទួលបានសាច់ល្អស្អាតត្រឹមត្រូវតាមស្ដង់ដា។
កីឡាករចាស់វស្សារូបនេះបន្ថែមទៀតថា រូបគេនឹងត្រូវត្រៀមការប្រកួតជើងឯកពិភពលោកនៅអំឡុងខែធ្នូខាងមុខនេះ ដូច្នេះប្រាក់រង្វាន់ដែលទើបទទួលបាននេះមិនហ៊ានដកប្រើប្រាស់ផ្ដេសផ្ដាសនោះឡើយ។ ការត្រៀមខ្លួននេះធ្វើឡើងរយៈពេល ៦ខែ ដូច្នេះទាំងការតំឡើងសាច់ ៣ខែ និងការសម្រក់មកវិញ ៣ខែទៀតត្រូវការចំណាយថវិកាច្រើន និងពេលវេលាយូរទើបអាចធ្វើឲ្យសាច់ល្អឈានដល់ការប្រកួតប្រជែងបាន។

កីឡាករ ស្រ៊ិន រាជ្យ
បញ្ជាក់ដែរថា កីឡាករ ស្រ៊ិន រាជ្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះក៏បានចូលរួមទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។ រូបគេបានឈ្នះមេដាយប្រាក់ ១គ្រឿងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៨លានរៀល។ នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះរូបគេនឹងត្រៀមខ្លួនចូលរួមការប្រកួតជើងឯកពិភពលោកជាថ្មីទៀតតំណាងកម្ពុជា៕

ស្រ៊ិន រាជ្យ និងគូដណ្ដឹង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


