Connect with us

ព័ត៌មានជាតិ

ស្ពានឈើ ៩ កន្លែងត្រើយខាងលិចទន្លេក្នុង​ស្រុក​សំបូរ ​​គ្រោង​​បើកការដ្ឋាន​សាង​សង់ជា​ស្ពាន​បេតុង​នៅ​ចុងឆ្នាំ​ ២០២៦ នេះ

បានផុស

នៅ

ស្ពានឈើចំនួន ៩កន្លែង ស្ថិតក្នុងឃុំចំនួន ២ នៅស្រុកសំបូរ ខេត្តក្រចេះ ត្រើយខាងលិចទន្លេមេគង្គ នឹងចាប់ផ្ដើមដំណើរការសាងសងជាស្ពានបេតុង នាចុងឆ្នាំ២០២៦នេះ ប្រសិនបើគ្មានការប្រែប្រួលនោះ។ នេះតាមការឲ្យដឹងពីលោក លឹម ជាវហាវ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានឈើទាំង ៩ កន្លែង ខាងលើនេះ ក្នុងនោះ ឃុំវឌ្ឍនៈ មានស្ពានចំនួន ៣ កន្លែង រួមមាន៖ ទី១. ស្ពានអូរសណ្ដាន់ ប្រវែង ២២,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិវឌ្ឍនៈ, ទី២. ស្ពានអូរឃាង (ព្រែកផ្អាវ) ប្រវែង ៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះសំ និងទី៣. ស្ពានអូរជ្រាប់ (ព្រែកច្រប់) ប្រវែង ២៧,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះសំ។

នៅក្នុងឃុំកំពង់ចាម មានស្ពានចំនួន ៦ កន្លែង រួមមាន៖ ១. ស្ពានអូរតាវ៉ាន់ ប្រវែង ២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ២. ស្ពានអូរយាវ ប្រវែង ៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ៣. ស្ពានអូរភ្នំភ្នែង (អូរផ្នែង) ប្រវែង ៣២,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ៤. ស្ពានអូរគ្រុឌ (អូរគ្រួត) ប្រវែង ៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិទន្សោងធ្លាក់, ៥. ស្ពានអូរព្រៃ (អូរប្រិយ៏) ប្រវែង ២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិទន្សោងធ្លាក់ និងទី៦. ស្ពានអូរអាចិន (អូរអាន ឬអូរអាជេន) ប្រវែង ៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិអាជេន។

ស្ពានទាំង ៩ នេះ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលកម្ចីថវិការពីប្រទេសកូរ៉េ។

លោកបានឲ្យដឹងបន្តថា ស្ពានខាងលើត្រូវបានសាងសង់នាកំឡុងឆ្នាំ២០១៦ គិតមកទល់លនេះ មានអាយុកាល ១០ ឆ្នាំ​ មកហើយ ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផល ជាពិសេស បានជួយសម្រាលបន្ទុកដល់ស្រ្តីមានផ្ទៃពោះ។ យោងតាមស្ថានភាពជាក់ស្ដែងឥឡូវនេះ បានឈានដល់រដូវវស្សា ទឹកជំនន់អាចកើតឡើង ដូច្នេះដំណើរការសាងសង់ស្ពានអាចនឹងឈានដល់ចុងឆ្នាំ២០២៦ ក្រោយស្ថានភាពទឹកស្រកទៅវិញ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម