Connect with us

សេដ្ឋកិច្ច

ខេត្តតាកែវ​បើកពិព័រណ៍ ​​«ភូមិមួយផលិតផលមួយ» ​ជំរុញ​ទីផ្សារផលិតផលខ្មែរ​ និង​លើកស្ទួយ​សេដ្ឋកិច្ច​សហគមន៍​

បានផុស

នៅ

លោក ផល សុជាតិ ​អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ​និង​លោក ស៊ុត ខុន អភិបាលខេត្តស្តីទី ​នៃគណៈអភិបាលខេត្តតាកែវ ​នៅ​ថ្ងៃទី ២៥ ​ឧសភា​ ឆ្នាំ២០២៦ ​បាន​ចូលរួម​ពិធីបើក​ពិព័រណ៍​ផលិត​ផលក្នុង​ស្រុក ​«ភូមិមួយផលិតផលមួយ» ​ខេត្តតាកែវ ​ដែល​រៀប​ចំឡើង​នៅ​បរិវេណមាត់បឹងតាកែវ ​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុត ខុន អភិបាលខេត្តស្តីទី ​មានប្រសាសន៍ថា​ ការរៀបចំ​ពិព័រណ៍ ​«ភូមិមួយផលិតផលមួយ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញ​ និង​ផ្សព្វផ្សាយ​ពីសក្តានុពលផលិតផល​ក្នុងស្រុក​របស់ខេត្តតាកែវ ទៅកាន់ទីផ្សារកាន់តែទូលំទូលាយ ទាំងក្នុង ​និង​ក្រៅប្រទេស។​

​លោកបានបញ្ជាក់ថា ​ពិពណ៌នេះ ​មិនត្រឹមតែជាការបង្កើតឱកាសទីផ្សារសម្រាប់សិប្បកម្ម ​និង​ផលិត​ផល​ប្រពៃណីប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចសហគមន៍​ ជួយ​បង្កើតការងារ បង្កើន​ប្រាក់ចំណូល និងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជា​ពលរដ្ឋឱ្យ​កាន់តែ​ប្រសើរឡើង ​ស្របតាម​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។​

​លោកអភិបាលខេត្តស្តីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់គណៈកម្មាធិការ​ចលនាភូមិមួយ​ផលិតផលមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសិប្បករទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្ត​ទៅដោយជោគជ័យ។​

​លោក ស៊ុត ខុន ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ចូលរួមគាំទ្រ និងទិញ​ផលិតផលខ្មែរ ​ឱ្យបានច្រើនកុះករ ​ដើម្បីលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរ​ និងរួមចំណែក​ពង្រឹង​សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

​ពិព័រណ៍ផលិតផលក្នុងស្រុក ​«ភូមិមួយផលិតផលមួយ» ​ខេត្តតាកែវ ​ឆ្នាំ២០២៦ ​មានការតាំង​បង្ហាញ​ផលិតផលសក្តានុ​ពល​​ជាច្រើន រួមមាន សូត្រខ្មែរ ក្រមា បន្លែសុវត្ថិភាព ផលិតផលកែច្នៃ និងម្ហូប​អាហារ​ប្រចាំតំបន់ល្បីៗ​ជាច្រើនមុខ ​ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាត ការច្នៃប្រឌិត និង​សមត្ថភាព​ផលិត​របស់​ប្រជាសហគមន៍ក្នុងខេត្តតាកែវ៕ ​

អត្ថបទ៖ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម