សេដ្ឋកិច្ច
ក្រៅពីការលក់សម្លៀកបំពាក់អាវធំដេរក្នុងស្រុក សហគ្រិនខ្មែរម្នាក់ចង់នាំយកផលិតផលស្នាដៃកូនខ្មែរទៅកាន់ឆាកអន្តរជាតិ
សហគ្រិនខ្មែរម្នាក់ដែលមានជំនាញខាងផលិតអាវធំផ្លូវការដេរក្នុងស្រុកមានបំណងចង់នាំយកផលិតផលស្នាដៃកូនខ្មែរទៅឆាកអន្តរជាតិ ខណៈគុណភាព និងស្ដង់ដាមិនចាញ់របស់នាំចូលពីក្រៅប្រទេស។
បច្ចុប្បន្នគេសង្កេតឃើញថា ផលិតផលដែលជាស្នាដៃកូនខ្មែរមិនថាតែសម្ភារប្រើប្រាស់ របស់របរហូបចុក ក្នុងនោះទាក់ទងទៅនឹងសម្លៀកបំពាក់ក៏អាចចាត់ទុកថារោងចក្រ សហគ្រាស និងសិប្បកម្មក្នុងស្រុកនាពេលបច្ចុប្បន្នក៏អាចផលិតបានយ៉ាងសម្បូរបែបផងដែរ។

លោក បួ ប៊ុនហុង អ្នកជំនាញផលិតអាវធំផ្លូវការ និងជាម្ចាស់ហាងអាវធំ Business Outfits ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្ន ក្រៅពីការផលិតអាវធំផ្លូវការដាក់លក់លើទីផ្សារក្នុងស្រុក ចំពោះទៅថ្ងៃខាងមុខលោកក៏ចង់នាំយកផលិតដែលជាស្នាដៃកូនខ្មែរនេះទៅកាន់ទីផ្សារអន្តរជាតិផងដែរ។


លោក បន្តថា ទាក់ទងនឹងការផលិតអាវធំផ្លូវការនេះដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពោះតម្រូវការក្នុងស្រុកឃើញថាទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរ ពិសេសគឺអ្នកធ្វើការតាមស្ថាប័នរដ្ឋ និងអ្នកបម្រើការនៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលនេះអាចចាត់ទុកថាជាសញ្ញាវិជ្ជមានមួយសម្រាប់អាជីវកម្មសម្លៀកបំពាក់របស់លោក។
លោក ប៊ុនហុង បន្តថា មូលហេតុដែលអតិថិជនតែងតែនិយមគាំទ្រសម្លៀកបំពាក់ដែលដេរក្នុងស្រុក ក៏ព្រោះតែគុណភាព និងស្ដង់ដា គឺមិនចាញ់នឹងរបស់នាំចូលពីក្រៅប្រទេសនោះឡើយ។ យ៉ាងណាមិញ ចំពោះតម្លៃវិញ អាវធំផ្លូវការដែលផលិតបានក្នុងស្រុក គឺភាគច្រើនមានតម្លៃសមរម្យបើធៀបនឹងអាវធំដែលនាំចូលពីក្រៅប្រទេសកន្លងមក។
ម្ចាស់អាជីវកម្មរូបនេះ នៅតែស្នើសុំចិត្តប្រជាជនខ្មែរសូមបន្តជួយគាំទ្រផលិតផលដែលផលិតបានក្នុងស្រុក ពិសេសគឺផលិតផលស្នាដៃកូនខ្មែរ ដើម្បីជួយបង្កើនការងារសម្រាប់កម្មករតាមរោងចក្រ ឬសហគ្រាស និងជំរុញការលក់សម្លៀកបំពាក់ដេរក្នុងស្រុកកាន់តែមានកំណើនថែមទៀត៕




អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


