ព័ត៌មានជាតិ
ក្រុមហ៊ុនកម្ពុជា៤ ស្នើស្ថាប័នជំនាញ មានវេទិកាផ្លាស់ប្តូរយោបល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើការនាំផលិតផលទៅក្រៅប្រទេស
តំណាងក្រុមហ៊ុនចំនួន៤ ដែលបានចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅទីក្រុងសេអ៊ូល បានស្នើសុំស្ថាប័នជំនាញ រៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការនាំផលិតផលចេញទៅក្រៅប្រទេស។

ការស្នើសុំនេះ ធ្វើឡើងក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សា និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុន TL AGRI FOOD, AWESOME PICK, MAYANY ENTERPRISE និងក្រុមហ៊ុន SEPAKAM PONLEI THAMACHEAT នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបនេះធ្វើឡើង នាឱកាសដែលក្រុមហ៊ុនទាំង៤ អញ្ជើញចូលរួមពិព័រណ៍ផលិតផលខ្មែរនៅក្នុងកម្មវិធី ២ផ្សេងគ្នា ទី១.កម្មវិធី «ASEAN PANORAMA» រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-KOREA Center-AKC) និងទី២.កម្មវិធី «Korea Import Expo 2026» រៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association-KOIMA)។

ក្នុងឱកាសនៃជំនួប ក្រុមហ៊ុនបានសំណូមពរចង់បានឱកាសចូលរួមតាំងពិព័រណ៍កាន់តែច្រើនថែមទៀត នាពេលខាងមុខ ដើម្បីឱ្យអតិថិជនកូរ៉េ អាចស្គាល់ និងចងចាំផលិតផលរបស់ខ្លួន។ ព្រមទាំងស្នើសុំស្ថាប័នជំនាញរៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការនាំផលិតផលចេញទៅក្រៅប្រទេស។
តំណាងក្រុមហ៊ុនទាំង៤ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតដែលបានជួយសម្របសម្រួលឱ្យក្រុមហ៊ុនបានចូលរួមក្នុងកម្មវិធីពិព័រណ៌ខាងលើ និងបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលមានឱកាសយកផលិតផលរបស់ខ្លួនមកផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េបានស្គាល់កាន់តែច្រើន។
ជាពិសេសបង្កើតនូវកាលានុវឌ្ឍភាពក្នុងការនាំចូលផលិតផលរបស់ខ្លួនមកទីផ្សារប្រទេសកូរ៉េ។ មិនតែប៉ុណ្ណោះក៏អាចមានឱកាសទស្សនា និងស្វែងយល់ពីស្តង់នៃផលិតផលរបស់ប្រទេសផ្សេងទៀត ដើម្បីសិក្សា និងកែលម្អផលិតផល និងការរចនាស្តង់របស់កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញក្នុងឱកាសពិព័រណ៌នាពេលខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


