កូវីដ-១៩
ពលរដ្ឋបុកទៅចាក់វ៉ាក់សាំងច្រើនពេក មន្រ្តីសុខាភិបាលចេញសារបន្ទាន់មួយ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ ១៩ បានចេញសារបន្ទាន់មួយ ក្រើនរំលឹកពលរដ្ឋដែលសម្រុកចាក់វ៉ាក់សាំងចៀសវាង ការបុកមកបញ្ច្រៀតគ្នានាំហានិភ័យនៃការឆ្លងរាលដាល។
ខណ្ឌចំនួន៤នៅតំបន់ក្រហម រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានពលរដ្ឋសម្រុកមកកកុញនៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះ។

លោកជំទាវឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ក្រុមការងារចាក់វ៉ាក់សាំងមានវ៉ាក់សាំងគ្រប់គ្រាន់ ដែលអាចចាក់គ្រប់ចំនួនដល់បងប្អូនប្រជាពលរដ្ឋ កម្មករតាមផ្ទះជួល ហើយកុំបារម្ភថាកុំមានការភ័យខ្លាចពីការអស់វ៉ាក់សាំង។ វ៉ាក់សាំងបានចាត់ចែងចាក់ដល់បងប្អូនដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដោយមានវេន មានវេលា ដើម្បីបញ្ចៀសការកកកុញអាចបង្កហានិភ័យនៃការចម្លងកូវីដ១៩។
លោកជំទាវរដ្ឋលេខាធិការបានលើកឡើងដោយព្រមានថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ ១៩ មិនមែនមកទទួលយកកូវីដ ១៩ នោះទេ។ ហើយយើងក៏មិនចង់មកទទួលយកការចម្លង កន្លែងប្រជ្រៀតគ្នានៅកន្លែងចាក់នេះដែរ”។
លោកជំទាវលើកឡើងបន្តថា សូមបងប្អូនមេត្តារក្សាសណ្តាប់ធ្នាប់ មានវិន័យត្រឹមត្រូវ។ សុខភាពរបស់ប្អូនបានមកពីការអនុវត្តការពារផ្ទាល់ខ្លួន គ្មានអ្នកណាអាចជំនួសបានឡើយ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដល់ពលរដ្ឋជាង ៥០ ម៉ឺននាក់ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១។ បើតាមការបញ្ជាក់ពីអាជ្ញាធរ ពលរដ្ឋដែលអាចចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះបាន លុះត្រាតែមានការរៀបចំលេខរៀងពីអាជ្ញាធរភូមិឬសង្កាត់ទើបអាចចាក់បាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


