Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ អំពាវនាវ​ឱ្យមាន​​តំណាង​​​​ប្រទេស​ពីភាគ​ខាងត្បូង ​បន្ថែមទៀត​ នៅកម្រិត​​​​ UN

បានផុស

នៅ

ពេល​មាន​ជម្លោះ ឬវិបត្តិ​ក្នុង​បណ្តា​ប្រទេស​នៅ​ក្នុង​​សកល​លោក​​ គេតែង​ឃើញ​អង្គការ​សហប្រជា​ជាតិ​ ដើរ​តួនាទី​​ ​ដោះ​ស្រាយ​បញ្ហា​​តាម​រយៈ​ភាសា​កាទូត​​យ៉ាង​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្ថាប័ន​កំពូល​​​​ក្នុង​ពិភពលោក​​​មួយ​នេះ​ ហាក់​មិន​បាន​បំពេញ​តួនាទី​ខ្លួន​យ៉ាង​ពេញ​លេញ​ និង មាន​ប្រសិទ្ធភាព​​ ដើម្បី​បញ្ចប់ជម្លោះ ឬ​វិបត្តិ​សកល​ឡើយ​។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ​បាន​លើក​ឡើង​នៅ​ថ្ងៃពុធ​ ថា ប្រទេសឬ​តំបន់​ដែល​​កំពុងរីកចម្រើន​ បាន​កំពុង​រងទុក្ខ​​ដោយ​​សារ​ការ​តំណាង​មិនគ្រប់គ្រាន់​នៅឯអង្គការសហប្រជាជាតិ​(UN) ហើយ​អំណាច​របស់ ​UN កំពុង​ប្រឈមកាន់​​តែ​ខ្លាំង​​ដោយ​សារ​ជម្លោះ​នយោបាយ និងសេដ្ឋកិច្ច​កំពុងកើន​ឡើងទូទាំងពិភពលោក។ នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ការ​លើក​ឡើង​របស់​អ្នក​កាទូត​កំពូលរបស់​​ចិន​រូប​នេះ បាន​កើត​ឡើង​​ ក្នុង​សន្និសីទសារព័ត៌មាន​ដ៏កម្រមួយ​នៅ​ទីក្រុងប៉េកាំង លើ​ការចេញផ្សាយ​​ឯក​សារ​​មួយ ដើម្បីធានា​ថា​ អភិបាលកិច្ចសកល​មានភាពយុត្តិធម៌ និងសមធម៌​ជាងមុន។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង​ ថា៖ « ប្រទេស​នានា មិន​ថាធំឬតូច ខ្លាំង​ឬខ្សោយ អភិវឌ្ឍន៍​ឬកំពុងអភិវឌ្ឍន៍ គឺសុទ្ធតែជា​សមាជិកស្មើគ្នា​នៃសហគមន៍អន្តរ​ជាតិ ហើយ​​គួរ​មាន​សំឡេង​ពី​តំបន់លោកខាង​ត្បូងបន្ថែមទៀត ត្រូវបានឮ»។

លោក វ៉ាង​ និយាយថា៖ « បញ្ហា​ប្រឈម​ថ្មីៗ​ជាបន្តបន្ទាប់​នាំ​មក​នូវ​វិបត្តិ​សកល​ដែលជាប់ទាក់ទង​គ្នា! កប៉ាល់មួយ​​​​ចូល​ទៅក្នុងដែនទឹក​ដ៏​គ្រោះថ្នាក់ជាមួយ​នឹង​ថ្មប៉ប្រះទឹក​ដែល​លាក់កំបាំង និងព្យុះ​ដ៏ខ្លាំងក្លា។ ជម្លោះ​ទាំងនេះ[សកល​] ​បង្ហាញ​ពីជម្លោះ​ដ៏​ជ្រៅ​ ខណៈព្រឹត្តិការណ៍​ស្វា​ខ្មៅ និងសត្វរមាសពណ៌​ប្រផេះ​លេច​ឡើង​ជា​បន្តបន្ទាប់​»។ ដោយ​​អ្នក​កាទូត​ចិន​រូប​នេះ​ សំដៅ​ដល់​ព្រឹត្តិការណ៍ ឬការ​គំរាមកំហែងដែល​មិននឹកស្មានដល់និង​មិនអើពើ ទោះបីជា ​មើលឃើញ​ហើយ​​ក៏ដោយ។

លោក​សំដៅ​ដល់​ជម្លោះមជ្ឈិមបូព៌ា និងអ៊ុយក្រែន​ ក្នុង​សុន្ទរកថា​របស់​ខ្លួន​ ប៉ុន្តែ​សុំ​មិន​លម្អិត​។​

លោក វ៉ាង​ និយាយថា ឯកសារ​ទាំង​នេះ[សំណើមួយ​ដោយ​ភាគី​ចិន​​]​ មាន​គោល​បំណង​កសាង​ការ​ឯកភាពគ្នា​ជា​អន្តរជាតិ ដើម្បី​ផ្តល់នូវការឆ្លើយតប​កាន់តែមានប្រសិទ្ធ​ភាព​ ចំពោះបញ្ហាប្រឈម​សកល ហើយ​រក្សា​សិទ្ធិអំណាច និង​ឋានៈ​របស់អង្គការសហប្រជាជាតិ​​ជា​មូលដ្ឋានគ្រឹះ​នៃភាពជោគជ័យនៃគំនិត​ផ្តួចផ្តើម​​ណាមួយ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម