កីឡា
យប់នេះដល់វេន ព័រទុយហ្គាយ និង អង់គ្លេស បង្ហាញសាច់ដុំនៅ World Cup
ក្រុមដែលអ្នកគាំទ្រទន្ទឹមរង់ចាំនឹងឈានមកដល់យប់នេះហើយនៅពេលក្រុមតោកំណាច អង់គ្លេស និងបញ្ចខែល ព័រទុយហ្គាល់ បង្ហាញសាច់ដុំដើម្បីរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។

នៅវេលាម៉ោង ១២ យប់អាធ្រាត្រ ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមិថុនា ព័រទុយហ្គាល់ ត្រូវតទល់នឹង ក្រុមជម្រើសជាតិ កុងហ្គោ វគ្គសន្សំពិន្ទុក្នុងពូល K។ អ្នកគាំទ្រស្គាល់យ៉ាងច្បាស់ពីសមត្ថភាពរបស់ក្រុម ព័រទុយហ្គាល់ ជាពិសេសចង់ឃើញ Crisitano Ronaldo រកបានគ្រាប់បាល់ដើម្បីបង្កើតកំណត់ត្រាថ្មីៗបន្ថែមទៀត។ ចំណែក ក្រុម កុងហ្គោ វិញមិនសូវបានអ្នកគាំទ្រស្គាល់ច្រើនឡើយពីកីឡាកររបស់ពួកគេ។

វេលាម៉ោង ៣ យប់អាធ្រាត្រ ថ្ងៃទី១៨ ជាការប្រកួតរបស់ តោកំណាចអង់គ្លេស ទល់នឹង ក្រូអាត វគ្គសន្សំពិន្ទុក្នុងពូល L។ នៅក្នុងពូលនេះ អ្នកគាំទ្រ ក៏ដូចជាអ្នកជំនាញទូទាំងពិភពលោកយល់ ថា ក្រុម អង់គ្លេស និង ក្រូអាត ទំនងជាក្រុមនឹងឈរនៅលេខ ១ និងលេខ ២ ក្នុងពូល ដើម្បីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

អង់គ្លេស មានកីឡាករឆ្នើមៗជាច្រើន ដូចជា Harry Kane, Jude Bellingham, Bukayo Saka, Marcus Rashford និង Declan Rice ជាដើម។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀត គឺ អង់គ្លេស បានឆ្លងកាត់ការប្រកួតជម្រុះក្នុងទ្វីប អឺរ៉ុប ៨ ប្រកួត ដោយមិនចាញ់សោះ ហើយថែមទាំងមិនរបូតគ្រាប់បាល់ថែមទៀត។

ប្រវត្តិជួបគ្នាវិញ ក៏ អង់គ្លេស ធ្វើបានល្អជាងផងដែរ ដោយការជួបគ្នា ១១ លើកពីឆ្នាំ ១៩៩៦ ដល់ ២០២១ គឺ អង់គ្លេស ឈ្នះ ៦ ស្មើ ២ និងចាញ់ ៣។ ទោះបីជាយ៉ាងណា ក្រអាត បច្ចុប្បន្នក៏កំពុងល្អខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ ពួកគេមិនសូវមានគេនិយាយច្រើនទេ ប៉ុន្តែតែងតែធ្វើបានល្អនៅព្រឹត្តិការណ៍ធំៗដូចជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ និងនៅឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ចុងក្រោយសម្រាប់ការប្រកួតជុំទី១ គឺ ហ្គាណា និង ប៉ាណាម៉ា នៅម៉ោង ៦ ព្រឹក និងកូឡុំប៊ី ប្រកួតជាមួយ អ៊ូបេគីស្ថាន ម៉ោង ៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៦។ សម្រាប់ការប្រកួតបន្ទាប់ឈានចូលថ្ងៃទី១៩ ខែមថុនា ដល់ពេលការប្រកួតលើកទី២ វគ្គសន្សំពិន្ទុក្នុងពូលចាប់ពីពូល A ឡើងវិញ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


