ព័ត៌មានអន្ដរជាតិ
មនុស្សជាង ១ ០០០នាក់ស្លាប់នៅហ្គាហ្សា អំឡុងពេលបទឈប់បាញ់
ជនជាតិប៉ាឡេស្ទីនរហូតដល់ ១ ០០៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាស្ទ្រីប គិតចាប់តាំងពីមានការព្រមព្រៀងឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ នេះបើយោងតាមរបាយការណ៍ទិន្នន័យចុះផ្សាយដោយសារព័ត៌មាន NPR នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ដ្បិតមានឈ្មោះថាបទឈប់បាញ់ក៏ដោយ ក៏ទឹកដីហ្គាហ្សានៅតែបន្តរងការវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងការផ្ទុះអាវុធស្ទើរតែរាល់ថ្ងៃ នៅតាមបណ្តោយខ្សែបន្ទាត់ខណ្ឌចែកទឹកដី ដែលការបាត់បង់ជីវិតចុងក្រោយ បានកើតឡើងបន្ទាប់ពីដ្រូនអ៊ីស្រាអែល បើកការវាយប្រហារជាបន្តបន្ទាប់លើទីប្រជុំជន និងជម្រកជនភៀសខ្លួននៅកណ្តាលក្រុងហ្គាហ្សា។
នៅក្នុងការវាយប្រហារកាលពីថ្ងៃពុធ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ និងរបួស ៦នាក់ផ្សេងទៀត នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា ដោយក្រុមគ្រួសារជនរងគ្រោះ បានទម្លាយទាំងទឹកភ្នែកថា គ្រាប់បែកបានធ្លាក់ចំក្រុមមនុស្ស ដែលកំពុងស្នាក់នៅក្បែរឆ្នេរខ្សាច់ ក្នុងតំបន់តង់ភៀសខ្លួន Muwasi ដែលជាកន្លែងមនុស្សរាប់សែននាក់កំពុងជ្រកកោន។ ខាងកងទ័ពអ៊ីស្រាអែល បានចេញមុខទទួលស្គាល់ការវាយប្រហារនេះ ដោយអះអាងយ៉ាងខ្លីថា គោលដៅគឺជា «ភេរវករ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ ខណៈដែលពួកគេ នៅតែបន្តពង្រីកទឹកដីគ្រប់គ្រងរបស់ខ្លួន និងចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភកិច្ចព្រមព្រៀងឈប់បាញ់មុន។
គិតត្រឹមថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលហ្គាហ្សា បានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបនៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ បានហក់ឡើងហួស ៧៣ ០០០នាក់ទៅហើយ ដោយទិន្នន័យនេះរួមបញ្ចូលទាំងជនស៊ីវិល និងខ្មាន់កាំភ្លើងលាយឡំគ្នា។ សង្គ្រាមដ៏មហាបំផ្លិចបំផ្លាញនេះ បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយឆ្មក់ចូលភាគខាងត្បូងអ៊ីស្រាអែល សម្លាប់មនុស្ស ១ ២០០នាក់ និងចាប់ជម្រិតមនុស្ស ២៥១នាក់ ដែលធ្វើឱ្យមេដឹកនាំអ៊ីស្រាអែលខឹងសម្បារយ៉ាងខ្លាំង រហូតបើកយុទ្ធនាការវាយលុកសងសឹកយ៉ាងចាស់ដៃ ក្នុងបំណងកម្ទេចក្រុមហាម៉ាសឱ្យរលាយសាបសូន្យ និងដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យមានសេរីភាពឡើងវិញ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


