Connect with us

កីឡា

អបអរសាទរ! ជប៉ុន ជា​ក្រុម​អាស៊ី​​ទី១ ឡើង​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ World Cup 2026

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ជប៉ុន បាន​ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup ឆ្នាំ ២០២៦ ហើយ បន្ទាប់​ពី​បញ្ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល រក​បាន ៥ ពិន្ទុ។

ក្រុម ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​សាំមូរ៉ៃ ជប៉ុន បាន​បង្កើត​ស្ថិតិ​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល F បន្ទាប់​ពីការ​ប្រកួត​ទី​១ ស្មើ ហូឡង់ ២-២, ការ​ប្រកួត​ទី២ បានឈ្នះ ទុយនីស៊ី ៤-០ និង​ការ​ប្រកួត​ទី៣ បាន​ស្មើ ស៊ុយអែត ១-១ ដូច្នេះពួក​គេ​រក​បាន ៥ ពិន្ទុ ស្ថិត​នៅ​លេខ ២ ក្នុង​ពូល បាន​កក់​កៅអី​វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

ក្រុម ស៊ុយអែត

ក្រុម​ជម្រើស​ជាតិ ហូឡង់ បាន​ស្ថិត​នៅ​លេខ ១ បន្ទាប់​ពី​ស្មើ ជប៉ុន ២-២, ឈ្នះ ស៊ុយអែត ៥-១ និង​ឈ្នះទុយនីស៊ី ៣-១ ​ដើម្បី​រក​បាន ៧ ពិន្ទុ ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

ក្រុម ហូឡង់

ចំណែក​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​នេះ ស៊ុយអែត មាន ៤ ពិន្ទុ ពី​ការ​ឈ្នះ​ ទុយនីស៊ី ៥-១, ចាញ់ ហូឡើង ៥-១ និង​ស្មើ ជប៉ុន ១-១ ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​ដែរ មាន​តែ​ក្រុម​ ទុយនីស៊ី ដែល​ធ្លាក់​នៅ​ក្នុង​ពូល​នេះ៕

កីឡាករ​ស៊ុយអែត Anthony Elanga អបអរ​ក្រោយ​ស៊ុត​ចូល ជប៉ុន
កីឡាករ​ជប៉ុន Daizen Maeda ស៊ុត​ចូល​ ស៊ុយអែត
ជប៉ុន អបអរ​គ្រាប់​បាល់​តាម​ស្មើ ស៊ុយអែត
ក្រុម​ ជប៉ុន អ​បអរ​ជ័យជម្នះ​ឡើង​វគ្គ​បន្ត

អត្ថបទ៖ វិរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម