Connect with us

កីឡា

លក្ខខណ្ឌ ២ អាចធ្វើឱ្យ Messi និង Ronaldo ជួបគ្នានៅ World Cup 2026

បានផុស

នៅ

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២៦ កំពុងក្លាយជាទីកន្លែង ដែលអ្នកគាំទ្រចង់ឃើញ Lionel Messi និង Cristiano Ronaldo ជួបគ្នាជាថ្មីម្តងទៀត មុនចូលនិវត្តន៍ពីអាជីពបាល់ទាត់។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកំពូលទាំង ២ អាចជួបគ្នាបាន ប្រសិនបើសេណារីយ៉ូ ដើរតាមលក្ខខណ្ឌ ២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលវេលាសម្រាប់កំពូលខ្សែប្រយុទ្ធទាំង ២ ជួបគ្នា នៅលើវាលស្មៅ ជាពិសេសនៅ World Cup ទំនងជាមិនយូរទៀតនោះទេ ដោយសារពួកគេសុទ្ធតែមានវ័យជ្រែរៀងៗខ្លួនទៅហើយ។ Messi និង Ronaldo អាចនឹងជួមានឱកាសជួបគ្នានៅ World Cup 2026 នេះ ដោយផ្អែកទៅតាមលក្ខខណ្ឌចំនួន ២ ។

អាហ្សង់ទីន បានធានាកៅអីឡើងទៅវគ្គ ៣២ ក្រុមរួចហើយ ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល J។ ចំណែក ព័រទុយហ្គាល់ ដែលស្ថិតនៅពូល K វិញ នៅមិនទាន់សុវត្ថិភាពនៅឡើយទេ ដោយត្រូវអ៊ុតមើលដល់ការប្រកួតចុងក្រោយទល់នឹងក្រុម កូឡុំប៉ី។ ពេលនេះ លក្ខខណ្ឌ ដែលអាចឱ្យ Messi ជួបជាមួយ Ronaldo បាន គឺ ត្រូវពឹងផ្អែកលើ ព័រទុយហ្គាល់ ទាំងស្រុង។

រូបភាពឧទាហរណ៍

លក្ខខណ្ឌទី ១ គឺ អាហ្សង់ទីន និង ព័រទុយហ្គាល់ ស្ថិតនៅលេខ ១ ក្នុងពូលដូចគ្នា។ លក្ខខណ្ឌនេះអាចនឹងនាំឱ្យក្រុមទាំង ២ ជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ ប្រសិនបើឆ្លងផុតវគ្គ ៣២ ក្រុម និង ១៦ ក្រុម។

លក្ខខណ្ឌទី ២ គឺពិសេសខ្លាំង ប្រសិនបើ អាហ្សង់ទីន ឈរនៅលេខ ១ ក្នុងពូល J ហើយ ព័រទុយហ្គាល់ ស្ថិតនៅលេខ ២ ក្នុងពូល F។ លក្ខខណ្ឌនេះ នឹងអាចធ្វើឱ្យក្រុមទាំង ២ ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ប្រសិនបើពួកគេឆ្លងផុតវគ្គ ៣២ ក្រុម, ១៦ ក្រុម, ៨ ក្រុម និងពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្តីសុបិនរបស់អ្នកគាំទ្រទូទាំងពិភពលោកចង់ឃើញ Messi និង Ronaldo ជួបគ្នាអាចនឹងកើតឡើង ប្រសិនបើអ្វីៗដើរតាមសេណារីយ៉ូ ២ នេះ។ គ្រប់យ៉ាងមានតែពឹងលើក្រុមទាំង ២ ថាតើពួកគេអាចធ្វើបានល្អដល់កម្រិតណា។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម