កីឡា
ព្រឹកនេះ World Cup 2026 រកឃើញ ១៣ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៦ មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន ១៣ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

ពូល A
- ម្ចាស់ផ្ទះ ម៉ិកស៊ិក បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៩ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A ពីការឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាងត្បូង ១-០ និង ឆែក ៣-០។
- អាហ្វ្រិកខាងត្បូង បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៤ ពិន្ទុ ពីការឈ្នះ កូរ៉េខាងត្បូង ១-០, ស្មើ ឆែក ១-១ និងចាញ់ ម៉ិកស៊ិក ២-០។
ពូល B
- ស្វីស បានឡើងវគ្គ ៣២ ក្រុម ក្រោយ រកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង ឈ្នះកាណាដា ២-១។
- ម្ចាស់ផ្ទះ កាណាដា បានឡើងវគ្គ ៣២ ក្រុម ក្រោយ រកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
ពូល C
- ប្រេស៊ីល បានឡើងវគ្គ ៣២ ក្រុម ក្រោយ រកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
- ម៉ារ៉ុក បានឡើងវគ្គ ៣២ ក្រុម ក្រោយ រកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
ពូល D
- ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៦ពិន្ទុពេញ ឈរលេខ ១ ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០
ពូល E
- អាល្លឺម៉ង់ បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ ការ៉ាសៅ ៧-១ និង ឈ្នះ កូតឌីវ័រ ២-១។
ពូល F
ពូល G
ពូល H
ពូល I
- បារាំង បានឡើងវគ្គ ៣២ ក្រុម ក្រោយ រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ សេណេហ្គាល់ ៣-១ និងឈ្នះ អ៉ីរ៉ាក់ ៣-០
- ន័រវែស បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការឈ្នះ អ៉ីរ៉ាក់ ៤-១ និងឈ្នះ សេណេហ្គាល់ ៣-២
ពូល J
- អាហ្សង់ទីន បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ អាល់ហ៊្សេរី ៣-០ និងឈ្នះ អូទ្រីស ២-០។
ពូល K
- កូឡុំប៊ី បានឡើងវគ្គ ៣២ ក្រុម ក្រោយរកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ អ៊ុយបេគីស្ថាន ៣-១ និងឈ្នះ កុងហ្គោ ១-០។
ពូល L
ក្រុមលេខ ៣ ល្អបំផុត
- ប៊ូស្នី បានឡើងក្នុងនាមជាក្រុមលេខ ៣ ល្អ ប្រចាំពូល B



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


