Connect with us

កីឡា

ចប់វគ្គសន្សំពិន្ទុ​ជុំទី២ World Cup 2026 មាន ២២ ក្រុមមិនទាន់ចាញ់សោះ

បានផុស

នៅ

ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលជុំ​ទី​ ២ ហើយ គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែ មិថុនា ដែលដំណើរ​ការ​បាន​ចំនួន ៤៨ ប្រកួត ក្នុង​នោះមាន​ក្រុម​ ២២ មិនទាន់ស្គាល់បរាជ័យ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពូល A មានក្រុមជម្រើសជាតិ ម៉ិកស៊ិក មិនទាន់ស្គាល់បរាជ័យ ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ ប្រកួត។ ចំណែកនៅពូល B មាន ២ ក្រុមមិនទាន់ចាញ់ ក្នុងនោះមាន កាណាដា និង ស្វីស ដែលឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងស្មើ ១ ដូចគ្នា។

ពូល C ក៏មាន ២ ក្រុមមិនទាន់ចាញ់សោះដូចគ្នាផងដែរ ក្នុងនោះមាន ប្រេស៊ីល និង ម៉ារ៉ុក ឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងចាញ់ ១ ដូចគ្នា។ ពូល D មានក្រុមសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ១ មិនទាន់ចាញ់ ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ ប្រកួត។ នៅពូល E មាន ១ ក្រុមមិនទាន់ចាញ់គឺ ឥន្ទ្រីដែក អាល្លឺម៉ង់ ក្នុងនោះឆ្លងកាត់ ២ ប្រកួតឈ្នះទាំង ២ ប្រកួត។

ក្រឡេកទៅមើលពូល F វិញ មាន ២ ក្រុមមិនទាន់ស្គាល់បរាជ័យគឺ អាល្លឺម៉ង់ និង ជប៉ុន ដែលឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងស្មើ ១ ដូចគ្នា។ ដោយឡែកពូល G វិញ មានដល់ទៅ ៣ ក្រុម មិនទាន់ចាញ់គឺ​ អេហ្ស៊ីប ឈ្នះ ១ និងស្មើ ១ ខណៈ អ៊ីរ៉ង់ និង ប៊ែលហ្ស៊ិក ស្មើទាំង ២ លើកដូចគ្នា។

ពូល H ក៏មាន ៣ ក្រុមផងដែរ ដែលមិនទាន់ចាញ់គឺ អេស្ប៉ាញ ឈ្នះ ១ និងស្មើ ១ ខណៈ អ៊ុយរូហ្គាយ និង កាបវែរ ស្មើទាំង ២ លើកដូចគ្នា។ ពូល I មាន ២ ក្រុមមិនទាន់ចាញ់ ក្នុងនោះមាន បារាំង និង ន័រវែស ដែលឆ្លងកាត់ ២ ប្រកួតឈ្នះទាំង ២។ ពូល J មានតែ អាហ្សង់ទីន ១ ប៉ុណ្ណោះ ដែលមិនទាន់ចាញ់ ដោយឆ្លងកាត់ ២ ប្រកួតឈ្នះទាំង ២។

ដោយឡែកពូល K មាន ២ ក្រុមមិនទាន់ចាញ់គឺ​ កូឡុំប៉ី បានឆ្លងកាត់ ២ ប្រកួតឈ្នះ ២ ប្រកួត និង ព័រទុយហ្គាល់ បានឆ្លងកាត់ ២ ប្រកួតឈ្នះ ១ និងស្មើ ១។ ចុងក្រោយ ពូល L ក៏មាន ២ ក្រុមផងដែរ ដែលមិនទាន់ចាញ់ ក្នុងនោះមាន អង់គ្លេស និង ហ្គាណា ដែលឆ្លងកាត់ ២ ប្រកួតឈ្នះ ១ និងស្មើ ១។

គួរបញ្ជាក់ ថា គិតត្រឹមពេលនេះ បានរកឃើញ ៧ ក្រុមហើយ ដែលបានកក់កៅអីរួចរាល់ ដើម្បីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ គឺ​ សហរដ្ឋអាមេរិក ម៉ិកស៊ិក អាល្លឺម៉ង់ អាហ្សង់ទីន បារាំង ន័រវែស និង កូឡុំប៉ី៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម