ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចោទអាមេរិកថា «គ្មានការតាំងចិត្តពិតប្រាកដ ក្នុងកិច្ចចរចា»
ស្ថានការណ៍ បានឈានដល់ដំណាក់កាលកាន់តែតានតឹងខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួន បានបើកការវាយប្រហារបកវិញទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការដែលអាមេរិក បានទម្លាក់គ្រាប់បែកលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។

នៅថ្ងៃសៅរ៍នេះ មន្ត្រីជាន់ខ្ពស់ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Ibrahim Azizi បានចេញមុខរិះគន់សហរដ្ឋអាមេរិកចំៗថា ទង្វើរបស់វ៉ាស៊ីនតោនបានបង្ហាញឱ្យពិភពលោកឃើញច្បាស់ពីការខ្វះការតាំងចិត្តលើផ្លូវការទូត និងកិច្ចព្រមព្រៀងឈប់បាញ់។ លោកបានសង្កត់ធ្ងន់ថា អាមេរិកបានលួចវាយប្រហារលើអ៊ីរ៉ង់ ទាំងដែលភាគីទាំងពីរកំពុងតែស្ថិតក្នុងជំនួបចរចានៅឡើយ។
លោក Azizi បានថ្លែងវាយប្រហារខ្លាំងៗទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា «ប្រធានាធិបតីអាមេរិក ដែលបរាជ័យរូបនេះ បានបង្ហាញឱ្យឃើញថា គាត់មិនមានការគោរព ឬតាំងចិត្តចំពោះគោលការណ៍ចរចា ឬកិច្ចព្រមព្រៀងឈប់បាញ់ណាមួយឡើយ»។ លោកបានបន្ថែមថា ការរំលោភកិច្ចព្រមព្រៀងទាំងបំពានរបស់អាមេរិកលើកនេះ នឹងធ្វើឱ្យពួកគេត្រូវតែ «ដកថយ និងស្តាយក្រោយ» ដូចរាល់ដងជាមិនខាន ហើយការទម្លាក់កំហុសដាក់គ្នាក៏លែងមានប្រសិទ្ធភាពទៀតដែរ។
ការឆ្លើយតបខាងផ្លូវការទូត និងការវាយបកខាងយោធារបស់អ៊ីរ៉ង់នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) បានប្រកាសពីការវាយប្រហារលើឃ្លាំងគ្រាប់មីស៊ីល ដ្រូន និងប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការបាញ់ប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងអន្តរជាតិនៅច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


