Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបារម្ភខ្លាំង ​ជុំវិញការ​សាកល្បងមីស៊ីល​របស់ចិន ​នៅ ​មហាសមុទ្រប៉ា​ស៊ីហ្វិក​

បានផុស

នៅ

សហ​រដ្ឋអាមេរិក នៅ​​ថ្ងៃចន្ទ​ បាន​សម្តែងការព្រួយបារម្ភ​​​លើកម្មវិធី​នុយក្លេអ៊ែររបស់​ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិន​ បាន​សាកល្បង​បាញ់ក្បាល​គ្រាប់នុយក្លេអ៊ែរ​​សប្បនិម្មិត​ចូល​ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​ជា​​ការ​វិវត្តន៍​​ចុងក្រោយ​បំផុតក្នុងការធ្វើទំនើបកម្មយោធា​យ៉ាងឆាប់រហ័ស​របស់​ទីក្រុង​ប៉េកាំង​​។

ភ្នាក់​ងារ​សារព័ត៌មាន AFP ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ​បាន​ឲ្យ​ដឹង​ថា ការសាកល្បង​​កាល​ពី​ថ្ងៃចន្ទ​នោះ​​ បានកើតឡើង​ពីរឆ្នាំ​ បន្ទាប់ពីប្រទេសចិន បានបាញ់​មីស៊ីលផ្លោងអន្តរទ្វីប​ចូលទៅក្នុងដែនទឹកក្បែរ​ Polynesia  បារាំង​ ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ ដែល​ជាការបាញ់​មីស៊ីល​បែប​នេះ​លើកដំបូងលើដែនទឹកអន្តរជាតិក្នុងរយៈពេលជាង ៤០ឆ្នាំ។

អ្នក​នាំពាក្យក្រសួង​ការបរទេសអាមេរិក​ លោក Tommy Pigott ។ រូបភាព៖ WIBC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគលើក​ឡើង​ថា ការសាកល្បងនេះ​បានបង្ហាញពីសមត្ថភាព​របស់​ចិនកាន់តែខ្លាំងឡើង​ក្នុងការវាយប្រហារលើដី​គោកសហរដ្ឋអាមេរិក ​បង្ហាញ​ពី​មហាអំណាច​នៅ​អាស៊ី​​និង​ជា​សត្រូវ​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ ​ទោះបីជាមានការជំរុញ​ផ្សះផ្សាក្រោមការដឹកនាំរបស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ក៏ដោយ។

អ្នក​នាំពាក្យក្រសួង​ការបរទេសអាមេរិក​ លោក Tommy Pigott និយាយថា៖ « នៅពេល​ដែលសហរដ្ឋ​អាមេរិក​​កំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីក​សាយភាយ​អាវុធនុយក្លេអ៊ែរជាង​ពេលណាៗទាំងអស់​ តែប្រទេសចិនកំពុងធ្វើផ្ទុយ​​ទៅ​វិញ​»។

លោក រៀប​រាប់​ក្នុង​សេចក្តីថ្លែងការណ៍​​មួយ​ថា៖ « ការ​បង្កើន​​អាវុធ​នុយ​ក្លេអ៊ែរ​យ៉ាង​​ឆាប់រហ័ស និង​មិន​ច្បាស់លាស់​​របស់​ទីក្រុង​ប៉េកាំង គឺជា​ក្តី​បារម្ភ​យ៉ាងខ្លាំង​​ក្នុង​​តំបន់ និង​ពិភពលោក»។

កាលពី​ខែកុម្ភៈ សហរដ្ឋអាមេរិក​សម្រេច​ឱ្យ​​​ផុតកំណត់​​នៃ​​សន្ធិសញ្ញា New START ដែល​ជា​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​​សំខាន់​ចុងក្រោយ​​ជាមួយ​រុស្ស៊ី ខណៈ​​ទី​ក្រុង​វ៉ាស៊ីន​តោន​ទទូច​លើ​កិច្ចព្រមព្រៀង​ថ្មី​​ ​រួម​បញ្ចូល​​ទាំង​ចិន​​ផងដែរ។

សំណើ​​ទាំងនេះ​​ត្រូវបាន​បដិសេធ​ដោយ​​ចិន ​ព្រោះ​ឃ្លាំង​​អាវុធ​នុយក្លេអ៊ែរ​របស់​​ខ្លួន​មាន​ទំហំ​តូច​​ជាង​រុស្ស៊ី​ច្រើន ប៉ុន្តែ​​កំពុង​រីកចម្រើន​​​យ៉ាង​ឆាប់រហ័ស។

ក្រសួងការបរទេស​អាមេរិក​ជំរុញឱ្យប្រទេសចិនចូល​រួមក្នុង​ការពិភាក្សា​អំពីការគ្រប់គ្រង​អាវុធនិងប្តេជ្ញាចិត្ត​ ចំពោះការរៀបចំការជូនដំណឹង​ជា​ប្រចាំសម្រាប់ការបាញ់​មីស៊ីលផ្លោង​អន្តរទ្វីប និងការបាញ់បង្ហោះអវកាស​ទាំងអស់៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម