ព័ត៌មានអន្ដរជាតិ
លោក ត្រាំ បើកកកាយមូលហេតុពិត ពីក្រោយភាពរកាំរកូស ជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកស្រី Giorgia Meloni គឺជាមនុស្សល្អម្នាក់ ប៉ុន្តែទំនាក់ទំនងរវាងអ្នកទាំងពីរបានធ្លាក់ចុះដុនដាប ដោយសារតែនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ បានបដិសេធជួយអាមេរិក ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី៧ ខែកក្កដា ដោយលោកបានទម្លាយថា៖ «យើងធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា! តែវាបានប្រែប្រួល ចាប់តាំងពីលោកស្រីបដិសេធជួយយើង និងមិនចង់ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រ Hormuz»។
យោងតាម Newsweek លោកស្រី Meloni ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយលោក ត្រាំ ដោយសារទស្សនៈនយោបាយស្តាំនិយមដូចគ្នា។ លោកស្រីថែមទាំងជាមេដឹកនាំអឺរ៉ុបតែម្នាក់គត់ ដែលបានទៅវ៉ាស៊ីនតោន ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីដើមឆ្នាំ២០២៥ និងធ្លាប់ចង់ស្នើឈ្មោះលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាពទៀតផង។
ទោះជាយ៉ាងណា ទំនាក់ទំនងបានចាប់ផ្តើមតានតឹងកាលពីចុងខែមិថុនា បន្ទាប់ពីលោក ត្រាំ និយាយថា លោកស្រីបានអង្វរសុំថតរូបជាមួយលោកក្នុងកិច្ចប្រជុំ G7 ហើយដែលលោកព្រមថត គឺដោយសារតែអាណិត។ ចំណុចនេះបានធ្វើឱ្យមេដឹកនាំអ៊ីតាលីខឹងសម្បារយ៉ាងខ្លាំង និងបានតបតវិញថា លោក ត្រាំ គឺជាអ្នកប្រឌិតរឿង។ សង្គ្រាមពាក្យសម្តីបានបន្តរហូតដល់សប្តាហ៍នេះ នៅពេលដែលលោក ត្រាំ បានបង្ហោះរូបភាពកាត់តឌឺដងលើគណនី Truth Social ព្រមទាំងដាក់សារថា «មិនបាច់សុំចូលជួបឡើយ»។
យ៉ាងណាមិញ នៅពេលមកដល់ទីក្រុងអង់ការ៉ា លោក ត្រាំ បែរជាបានបន្ទន់សម្តីវិញ នៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីតួកគី លោក Erdogan ដោយនិយាយថា៖ «ខ្ញុំគិតថាលោកស្រីជាមនុស្សល្អម្នាក់»។ ប៉ុន្តែលោកនៅតែបង្ហាញការខកចិត្តដែលអ៊ីតាលី និងអឺរ៉ុប មិនព្រមជួយអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដោយលោកសង្កត់ធ្ងន់ថា៖ «ខ្ញុំស្រឡាញ់លោកស្រី ប៉ុន្តែលោកស្រីធ្វើខុសហើយដែលមិនឈរខាងយើង ហើយខ្ញុំមិនសប្បាយចិត្តឡើយ»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


