ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមដកទ័ពចេញពីអឺរ៉ុប បើដាណឺម៉ាក មិនព្រមប្រគល់កោះហ្គ្រីនលែនឱ្យអាមេរិក
ជាថ្មីម្ដងទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចំៗនៅក្នុងកិច្ចប្រជុំអង្គការណាតូថា កោះហ្គ្រីនលែន គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក មិនមែនដាណឺម៉ាកនោះទេ ហើយលោកថែមទាំងព្រមានខ្លាំងៗថា លោកអាចនឹងដកកងទ័ពអាមេរិកទាំងអស់ចេញពីតំបន់អឺរ៉ុបទៀតផង ប្រសិនបើសម្ព័ន្ធមិត្តមិនព្រមតាមចិត្តលោក។

យោងតាមសារព័ត៌មាន Global News នៅក្នុងជំនួបជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បាននិយាយថា ដាណឺម៉ាក មិនបានចំណាយលុយជួយកោះហ្គ្រីនលែនពិតប្រាកដឡើយ ហើយកោះនេះក៏គ្មានប្រយោជន៍អ្វីសម្រាប់ពួកគេដែរ។ ប្រមុខសេតវិមានរូបនេះ សង្កត់ធ្ងន់ទៀតថា ហ្គ្រីនលែនគឺសំខាន់ណាស់សម្រាប់អាមេរិក ព្រោះបច្ចុប្បន្នមាននាវាចម្បាំងរបស់ចិន និងរុស្ស៊ី កំពុងបរចោមរោមជុំវិញនោះ ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នៅពេលអ្នកកាសែតសួរថា តើលោកនឹងធ្វើដល់កម្រិតណាដើម្បីបានកោះនេះ លោកឆ្លើយយ៉ាងខ្លីថា «រង់ចាំតែមើលទៅ» ប៉ុន្តែលោកបានបញ្ជាក់ថានឹងមិនប្រើកម្លាំងបាយឡើយ។
ភ្លាមៗនោះ នាយករដ្ឋមន្ត្រីរបស់ដាណឺម៉ាក លោកស្រី Mette Frederiksen បានចេញមុខមកតបតវិញថា លោកស្រីសង្ឃឹមគ្រប់គ្នានឹងដឹងច្បាស់ថា កោះហ្គ្រីនលែនមិនមែនសម្រាប់លក់ដូរនោះទេ ហើយរឿងអាមេរិកចង់មកទិញ ឬគ្រប់គ្រងកោះនេះ គឺមិនអាចកើតឡើងជាដាច់ខាត។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកោះហ្គ្រីនលែន លោក Mute Egede ក៏បានបង្ហោះនៅលើហ្វេសប៊ុកដែរថា អនាគតរបស់ហ្គ្រីនលែន ត្រូវតែសម្រេចដោយប្រជាជនខ្លួនឯង មិនមែនអ្នកដទៃទេ។
លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា រឿងចង់បានកោះហ្គ្រីនលែននេះ បានធ្វើឱ្យខូចទំនាក់ទំនងរវាងអាមេរិក និងអង្គការណាតូយ៉ាងខ្លាំង។ លោកបានរអ៊ូថា ដាណឺម៉ាកមិនព្រមស្តាប់តាមលោក ទាំងដែលអាមេរិកបានចំណាយលុយរាប់មិនអស់ ដើម្បីជួយការពារពួកគេពីរុស្ស៊ី។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហើបថា ភាគីទាំងអស់នៅតែបន្តបើកការចរចាគ្នារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


