Connect with us

ព័ត៌មានអន្ដរជាតិ

តើមីស៊ីល Astra របស់​ឥណ្ឌាលក់​ឱ្យ​ឥណ្ឌូ​ណេស៊ី​ មាន​លក្ខណៈ​ពិសេស​​យ៉ាង​ណា​ខ្លះ?

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​កំពុងទិញ​មីស៊ីល Astra Mk-1 របស់​ឥណ្ឌា ដែល​ជាមីស៊ីលបាញ់​ពី​​អាកាស​ទៅអាកាស​ចម្ងាយឆ្ងាយ(BVRAAM) ដ៏ទំនើប​មួយ ត្រូវបាន​បង្កើតឡើង​ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍​ការពារជាតិ​ឥណ្ឌា​។

មីស៊ីល​ astra របស់​ឥណ្ឌា។ រូបភាព៖ Bharat Tech & Infra News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន Times of India ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្ក​ដា ឆ្នាំ​២០២៦ បង្ហាញ​ពី​លក្ខណៈ​ពិសេស​សំខាន់ៗ​នៃមីស៊ីល Astra រួមមាន៖

១. ដំណើរ​ការ និងល្បឿន​លឿន​៖ មីស៊ីលនេះ​មានសមត្ថភាពឈាន​ដល់ល្បឿន​រហូតដល់ Mach 4.5​ ឬស្មើ​នឹង​ ១៥៤៣ម៉ែត្រ​ក្នុង​មួយ​វិនាទី​។

២. ការស្ទាក់​ចាប់ចម្ងាយឆ្ងាយ៖ វាមាន​ចម្ងាយប្រតិបត្តិការចាប់​ពី ៨០ ទៅ ១១០គីឡូម៉ែត្រ រចនាឡើង​ ដើម្បីកំណត់គោលដៅយន្តហោះ​សត្រូវល្បឿនលឿន​ជាងសំឡេង ដែលអាចបត់បែនបានខ្ពស់​ហួសពីចម្ងាយ​មើលឃើញ។

៣. ការណែ​នាំកម្រិតខ្ពស់៖ វាប្រើប្រាស់​ប្រព័ន្ធណែនាំ​និចលភាព​កណ្តាល​ផ្លូវ រួមផ្សំជាមួយនឹងប្រព័ន្ធរ៉ាដាសកម្ម​ចុងក្រោយ ដើម្បីចាក់សោនិងតាមដានគោលដៅ​ដោយភាពជាក់លាក់ខ្ពស់។

៤. ភាព​ធន់នៃសង្គ្រាម​អេឡិចត្រូនិក៖ មីស៊ីលនេះត្រូវបានបំពាក់​ដោយប្រព័ន្ធវិធានការប្រឆាំង​អេឡិចត្រូនិក(ECCM) ដើម្បី​ធានា​ថា​ វានៅ​តែដំណើរ​ការ និងមាន​ភាពត្រឹមត្រូវ សូម្បីតែ​ក្នុងបរិយាកាស​សមរភូមិ​អេឡិចត្រូម៉ាញ៉េទិច​ដ៏ក្រាស់ និង​ប្រកួតប្រជែងក៏ដោយ។

៥. ការផ្ទៀងផ្ទាត់​ការប្រយុទ្ធ៖ ការសម្រេចចិត្តរបស់​ប្រទេសឥណ្ឌូណេស៊ី​ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង​ដោយដំណើរការ និងភាពជោគជ័យ​ បង្ហាញឱ្យឃើញ​ពី​ឥទ្ធិពល​របស់​មីស៊ីល​ អំឡុងពេលប្រតិបត្តិការរបស់​ឥណ្ឌា​។​

៦. ការរួម​បញ្ចូល​ជាមួយ​យន្តហោះ៖ មីស៊ីល​ទាំងនេះ​នឹងត្រូវបានរួម​បញ្ចូលតាមតម្រូវ​ការទៅ​ក្នុងកងនាវា​ចម្បាំង Su-30 និង Su-27 របស់​ឥណ្ឌូណេស៊ី​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម