កីឡា
កីឡាករ ឆោម ចាន់ថន យកការហែលទឹកជាវិធីបំបាត់ការធុញថប់អារម្មណ៍ចំពោះបរិយាកាសជុំវិញខ្លួន
កីឡាករជម្រើសជាតិហែលទឹកពាក់ជើង ឆោម ចាន់ថន រាល់ពេលដែលរូបគេមានអារម្មណ៍ធុញថប់ចំពោះបរិយាកាសខាងក្រៅគឺតែងតែយកការហែលទឹកជួយបន្ធូរភាពតានតឹងធ្វើឲ្យប្រសើរឡើងវិញរហូតក្លាយជាទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ។

កីឡាករ ឆោម ចាន់ថន
កីឡាករ ឆោម ចាន់ថន បានឲ្យដឹងថា រូបគេហ្វឹកហាត់កីឡាហែលទឹកនេះរយៈពេលជាង ១០ឆ្នាំមកហើយ ពោលតាំងពីខ្លួននៅតូចៗមកម្ល៉េះ។ ដោយសារតែមានសាច់ញ្ញាត្តិជាអ្នកកីឡាហែលទឹកនេះទើបធ្វើឲ្យរូបគេមានឱកាស និងបានហ្វឹកហាត់។

សកម្មភាពហ្វឹកហាត់
ម្ចាស់មេដាយស៊ីហ្គេមនៅវៀតណាមរូបនេះបន្ថែមទៀតថា ហែលទឹកនេះគឺពិតជាមានសារសំខាន់ចំពោះសុខភាព និងជួយរូបគេបានច្រើននាពេលកន្លង។ កីឡាហែលទឹកនេះជាដៃគូមួយដ៏ល្អសម្រាប់រូបគេកាត់បន្ថយនៅពេលមានភាពតានតឹងផ្លូវអារម្មណ៍ជាមួយបរិយាកាសខាងក្រៅផ្សេងៗនោះ។ ចាន់ថន តែងតែមកការហែលទឹកដើម្បីឲ្យអារម្មណ៍ស្ងប់រហូតក្លាយជាទម្លាប់ល្អមួយចំពោះរូបគេនៅពេលជួបបញ្ហាដូចនេះ។ លើសពីនេះគឺហែលទឹកអាចជួយឲ្យខ្លួនមានសុខភាពល្អ និងអាចទុកប្រើប្រាស់ជៀសផុតពីការលង់ទឹកជាដើម។

សកម្មភាពហ្វឹកហាត់
បញ្ជាក់ដែរថា ឆោម ចាន់ថន ជាកីឡាករជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទា។ រូបគេចូលហ្វឹកហាត់កីឡាហែលទឹកនេះអំឡុងឆ្នាំ២០១៦ មកម្ល៉េះ និងធ្លាប់ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម នៅប្រទេសវៀតណាម និងឈ្នះមេដាយស៊ីហ្គេម នៅកម្ពុជា និងធ្លាប់ឈ្នះមេដាយជើងឯកអាស៊ីអាគ្នេយ៍ផងដែរនៅពេលកន្លងទៅនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


