កីឡា
ប្រកួត ៦ វិញ្ញាសា កីឡាការិនីឆ្នើម កាំង ម៉ុយនីន ឈ្នះមេដាយបាន ៥គ្រឿងនៅឥណ្ឌូណេស៊ី
ការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅប្រទេសឥណ្ឌូណេស៊ី បានបិទបញ្ចប់កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈកីឡាការិនីឆ្នើមរបស់កម្ពុជា កាំង ម៉ុយនីន ប្រកួត ៦ វិញ្ញាសា ដោយបានឈ្នះមេដាយចំនួន ៥ គ្រឿងជូនជាតិមាតុភូមិ។

រូបភាពលើផេកសហព័ន្ធ
នេះបើតាមលោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា បានឲ្យដឹងថា ការប្រកួតនៅប្រទេសឥណ្ឌូណេស៊ីនេះបានបិទបញ្ចប់កាលពីយប់ម្សិលមិញ។ ក្នុងនោះកម្ពុជាឈ្នះមេដាយសរុប ១០គ្រឿង មាស១ ប្រាក់៣ និងសំរឹទ្ធ៦ គ្រឿង។ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទានឹងមកដល់មាតុភូមិវិញនៅល្ងាចនេះ។

ម៉ុយនីន ពេលឈ្នះមេដាយមាស (ម្នាក់ខាងស្ដាំ)
ចំពោះកីឡាការិនីឆ្នើមរបស់កម្ពុជា កាំង ម៉ុយនីន បានប្រកួត ៦ វិញ្ញាសាក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ីអាគ្នេយ៍ លើកទី២ នេះ។ ក្នុងចំណោម ៦វិញ្ញាសានេះ រូបគេឈ្នះមេដាយ ៥ គ្រឿង គឺមេដាយ មាស១ ប្រាក់២ និងសំរឹទ្ធ២ ។
បញ្ជាក់ដែរថា ការប្រកួតហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ធ្វើនៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជាឈ្នះមេដាយសរុប ១០គ្រឿងគឺ មាស១ ប្រាក់៣ សំរឹទ្ធ៦ ពីព្រឹត្តិការណ៍អាស៊ានមួយនេះ៕

រូបភាពលើផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


