កីឡា
កីឡាករ ឃឺន ប៊ុនពេជ្រមរក កាលពីក្មេងៗចូលហាត់កីឡាហែលទឹកព្រោះចង់ជិះយន្តហោះពេលចេញប្រកួត
កីឡាការិនី ឃឺន ប៊ុនពេជ្រមរក រំលឹកទៅអតីតកាលចូលហ្វឹកហាត់កីឡាហែលទឹកនេះគឺដោយសារចង់ជិះយន្តហោះ ស្របពេលពេលដឹងក្ដីក៏ស្រឡាញ់ និងចង់មានស្នាដៃតបស្នងក្រុមគ្រួសារ និងសង្គមជាតិរហូតដល់សព្វថ្ងៃ។

កីឡាការិនី ឃឺន ប៊ុនពេជ្រមរក
កីឡាការិនីផ្នែកហែលទឹកពាក់ជើងទា ឃឺន ប៊ុនពេជ្រមរក បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់កីឡាហែលទឹកនេះតាំងតែអាយុប្រហែល ១០ឆ្នាំមកម្ល៉េះ និងមានរយៈពេល ១០ឆ្នាំមកហើយគិតមកដល់សព្វថ្ងៃ។ រូបគេបានផ្លាស់ប្ដូរពីកីឡាហែលទឹកមកហែលទឹកពាក់ជើងទាអំឡុងឆ្នាំ២០២២។
កត្តាដែលនាំឲ្យរូបគេបានចូលហ្វឹកហាត់កីឡាហែលទឹកពាក់ជើងទានេះគឺដោយសារលោកតារបស់ខ្លួនជាគ្រូហែលទឹកផ្នែកប៉ារ៉ាឡាំពិក។ ដូច្នេះទើបមានការជំរុញ និងជួយជ្រោមជ្រែងគ្រប់យ៉ាងរហូតក្លាយជាកីឡាការិនីជម្រើសជាតិដូចពេលនេះ។

កីឡាការិនី ឃឺន ប៊ុនពេជ្រមរក
ទន្ទឹមនិងការជំរុញពីលោកតាហើយនោះរូបគេក៏មានក្ដីស្រមៃចង់ជិះយន្តហោះផងដែរ ព្រោះនៅពេលហាត់មានសមត្ថភាពខ្លាំង ក្លាយជាជម្រើសជាតិ និងបានចេញទៅប្រកួតនៅឯក្រៅប្រទេស។ រូបគេពិតជាមានភាពសប្បាយរីករាយជាខ្លាំងនៅពេលបានសម្រេចបំណងបានជិះយន្តហោះទៅប្រកួតជាច្រើនដងនៅក្រៅប្រទេសមកនេះ។
បច្ចុប្បន្ននេះកីឡាការិនីវ័យ ២០ឆ្នាំរូបនេះកំពុងហ្វឹកហាត់ជាខ្លាំងដើម្បីមានសមត្ថភាពកាន់តែល្អត្រៀមការប្រកួតកម្រិតអន្តរជាតិដូចជាជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នៅម៉ាឡេស៊ី និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតដើម្បីជាការតបស្នងជូនក្រុមគ្រួសារ និងប្រទេសជាតិ។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ដែរថា ឃឺន ប៊ុនពេជ្រមរក ជាកីឡាការិនីជម្រើសជាតិផ្នែកកីឡាហែលទឹកពាក់ជើងទា។ រូបគេចូលហ្វឹកហាត់កីឡាហែលទឹកនេះប្រហែល ១០ឆ្នាំមកហើយ និងធ្លាប់ឈ្នះមេដាយនៅស៊ីហ្គេម វៀតណាម ស៊ីហ្គេមនៅកម្ពុជា និងមេដាយអាស៊ីអាគ្នេយ៍ជាច្រើនគ្រឿងទៀតផងដែរនាពេលកន្លងមក៕


ទិដ្ឋភាពហ្វឹកហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


