កីឡា
លោក ហែមថុន ពន្លឺ សរសើរចំពោះការលៈបង់ និងការខំប្រឹងហ្វឹកហាត់របស់ក្រុមហែលទឹកពាក់ជើងទាត្រៀមប្រជែងមេដាយនៅម៉ាឡេស៊ី
លោក ហែមថុន ពន្លឺ ថាលោកពិតជាសរសើរចំពោះកីឡាករ កីឡាការិនីហែលទាំងអស់ដែលបានលៈបង់ និងការខិតខំប្រឹងប្រែងលើការហ្វឹកហាត់ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែល្អឆ្ពោះទៅការប្រកួតជ្រើសរើសជើងឯកកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ លើកទី៣ ឯប្រទេសម៉ាឡេស៊ី។

សកម្មភាពហ្វឹកហាត់
គ្រូបង្វឹកកីឡាហែលទឹកពាក់ជើងទា លោក ហែមថុន ពន្លឺ បានឲ្យដឹងថា ចំពោះហ្វឹកហាត់របស់ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទានេះគឹបានប្រមូលផ្ដុំ និងហាត់ជាច្រើនខែមកហើយដោយគ្រាន់តែមិនសូវសម្រុកខ្លាំងប៉ុណ្ណោះ។ យ៉ាងណានៅពេលនេះកៀកដល់ខែប្រកួតហើយ ដូច្នេះកម្មវិធីហ្វឹកហាត់ធ្ងន់ៗ និងវេលាហ្វឹកហាត់កាន់តែសម្រុកខ្លាំងហើយ។

លោក ហែមថុន ពន្លឺ និងសិស្ស
លោក ហែមថុន ពន្លឺ បន្ថែមទៀតថា បើនិយាយពីទឹកចិត្តរបស់កីឡាករ កីឡាការិនីគឺមានធំធេងណាស់ចំពោះកីឡាហែលទឹកពាក់ជើងទានេះ។ កីឡាហែលទឹកពាក់ជើងទានេះចូលមកកម្ពុជាអំឡុងឆ្នាំ២០២២ ប៉ុណ្ណោះ ដូច្នេះវាថ្មីសម្រាប់កីឡាករ។ បើប្រៀមជាមួយបណ្ដាប្រទេសជិតខាងគឺកម្ពុជានៅដើរក្រោយគេ ដូច្នេះកីឡាករ កីឡាការិនីមានការខំប្រឹងហ្វឹកហាត់ខ្លាំងបើទោះជាត្រូវហាត់ខ្លាំង មានរបួសនៅពេលពាក់ឧបករណ៍ហ្វឹកហាត់ច្រើនដង និងមានចំណាយថវិកាខ្លួនឯងលើការទិញសម្ភារហ្វឹកហាត់ទៀតក្ដី។ ការលៈបង់ទាំងនេះគឺម្នាក់ៗចង់សម្រេចក្ដីបំណងឈ្នះមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឯប្រទេសម៉ាឡេស៊ី។

សកម្មភាពហ្វឹកហាត់
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាហែលទឹកពាក់ជើងទានឹងត្រូវទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលនឹងធ្វើឡើងនៅឯប្រទេសម៉ាឡេស៊ី អំឡុងខែតុលា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ។ បច្ចុប្បន្នក្រុមជម្រើសជាតិហែលទឹកពាក់ជើងទាកំពុងសម្រុកហ្វឹកហាត់នៅអាងទឹកក្នុងពហុកីឡដ្ឋានជាតិ៕

លោក ហែមថុន ពន្លឺ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


