កីឡា
ខ្លាំងនៅតែខ្លាំង កាំង មុយនីន នៅតែល្អផ្នែកហែលទឹកពាក់ជើងទាដោយឈ្នះមេដាយប្រាក់ជាថ្មីនៅឥណ្ឌូណេស៊ី
កីឡាការិនីឆ្នើម និងជាជើងខ្លាំងផ្នែកកីឡាហែលទឹកពាក់ជើងទា កាំង មុយនីន នៅតែល្អដោយឈ្នះមេដាយប្រាក់ ១គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកំពុងធ្វើឡើងនៅឯប្រទេសឥណ្ឌូណេស៊ី នៅពេលនេះ។

កីឡាការិនី កាំង មុយនីន(រូបភាពផេកសហព័ន្ធ)
នេះបើតាមការបញ្ជាក់ពីផេកសហព័ន្ធខ្មែរកីឡាហែលទឹកគឺកីឡាការិនី កាំង មុយនីន បានឈ្នះមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសា ៤០០ម៉ែត្រ ហែលរបៀប Bi-Fins។ តាមរយៈមេដាយនេះគឺបានបញ្ជាក់ពីសមត្ថភាពលេចធ្លោ និងបន្តធ្វើបានល្អដណ្ដើមមេដាយបានជាថ្មីជូនជាតិមាតុភូមិ។

កីឡាករ លឹម សុខវឌ្ឍន៍នន្ទ
គិតមកដល់ពេលនេះមិនមែនឈ្នះមេដាយតែកីឡាការិនី កាំង មុយនីន ម្នាក់នោះទេ ពោលកម្ពុជាឈ្នះមេដាយសរុប ៣គ្រឿងហើយ។ មេដាយប្រាក់ ១គ្រឿងឈ្នះដោយ កាំង មុយនីន វិញ្ញាសា ៤០០ម៉ែត្រ ហែលរបៀប Bi-Fins។ មេដាយ សំរឹទ្ធ ១គ្រឿងផ្នែកឯកកត្តជន ឈ្នះដោយ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសា ១៥០០ម៉ែត្រ ហែលរបៀប Surface។ មេដាយសំរឹទ្ធ ១គ្រឿងផ្នែកជាក្រុម ឈ្នះដោយ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, និង លឹម នរវិទូ លើវិញ្ញាសា ៤x១០០ម៉ែត្រ ហែលបណ្តាក់របៀប Surface។

មេដាយឈ្នះជាក្រុម
បញ្ជាក់ដែរថា ការប្រកួតហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នេះធ្វើឡើងរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រកួតនេះធ្វើឡើងនៅឯប្រទេសឥណ្ឌូណេស៊ី។ ចំពោះក្រុមកម្ពុជាឈ្នះមេដាយសរុប ៣គ្រឿងហើយក្នុងនោះមានមេដាយ ប្រាក់១ សំរឹទ្ធ ២គ្រឿង៕

ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


