Connect with us

កីឡា

ក្រុម​ហែលទឹក​ពាក់​ជើងទា​ នៅ​តែ​បន្ត​ឈរ​ក្នុង​លំដាប់​មេដាយ​មាស​ជា​មោទកភាព​ក្រុម​កម្ពុជា​

បានផុស

នៅ

ក្រុម​ជ្រើស​រើស​ជាតិ​ហែល​ទឹក​ពាក់​ជើងទា​របស់​កម្ពុជា​ បន្ត​បង្ហាញ​នូវ​មោទកភាព​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​រក្សា​បាននូវ​ការ​ឈ្នះ​មេដាយ​មាស​ដដែល​ ខណៈ​កីឡាករ​ កីឡា​ការិនី​មាន​សមត្ថភាព​រីកចម្រើន​កាន់​តែ​ល្អ​ជាង​មុនដោយ​ឈាន​ពី​មេដាយ​សំរឹទ្ធមក​មេដាយ​ប្រាក់​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហែម​ គិរី​

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​ និង​បាន​នាំ​មេដាយ​សរុប​ ១០​គ្រឿង​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពីយប់​ថ្ងៃ​ទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ។​ ប្រទេស​កម្ពុជា​ស្តិត​នៅ​ចំណាត់​ថ្នាក់​លេខ៣​ ក្នុង​ចំណោម​ ៥​ប្រទេស​គឺ​លេខ១​ វៀតណាម​ លេខ២​ ឥណ្ឌូណេស៊ី​ លេខ៣​ កម្ពុជា​ លេខ៤​ ថៃ​ និង​លេខ៥​ ម៉ាឡេស៊ី។​

អគ្គលេខាធិការ​សហព័ន្ធ​បន្ត​ទៀត​ថា​ អ្វី​ជា​មោទកភាព​របស់​ក្រុម​កម្ពុជា​នោះ​គឺ​នៅ​តែ​រក្សា​មេដាយ​មាស​ដដែល​បើ​ទោះ​ជាលើក​នេះ​ឈ្នះ​មេដាយ​តិច​ជាង​លើក​ទី១​ យ៉ាណា​ក្ដី។​ ប៉ុន្តែ​កម្ពុជា​នៅ​អាច​រក​មេដាយមាស​បាន​ និង​ស្ថិត​ក្នុង​ប្រទេស​ចំណាត់​ថ្នាក់​ល្អ​មួយ​។​

កាំង ម៉ុយនីន និង​ម្ដាយ

ដោយ​សារ​តែ​លើក​ទី២​ នេះ​ធ្វើ​នៅ​ឯ​ក្រៅ​ប្រទេស​ដូច្នេះ​មិន​សូវ​អំណោយផល​ដល់​ការ​បញ្ជូន​កីឡាករ​ កីឡាការិនិ​ចេញ​ប្រកួត​ផង​ និង​មាន​កីឡាករ​ កីឡាការី​មួយ​ចំនួន​ដែល​ធ្លាប់​ប្រកួត​ក៏​បាន​ចូល​និវត្តន៍​​ទៅ​ទៀត។​ យ៉ាងណា​កីឡាករ​ កីឡាការិនី​ភាគ​ច្រើន​មាន​សមត្ថភាព​រីកចម្រើ​តាយ​រយៈ​ការ​ឈ្នះ​មេដាយ​ពី​សំរឹទ្ធ​ទៅ​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ដែល​ខ្លួន​ធ្លាប់​លេង​ពី​មុន។​ ដូច្នេះ​ការ​ខំប្រឹង​ប្រែង​របស់​កីឡាករ​ កីឡាការិនី​គឺ​ពិត​ជា​ធ្វើ​បាន​ល្អ​ និង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​អន្តរជាតិ​មួយ​នេះ។

ហែល គីរី​ និង​កីឡាករ​ កីឡាការិនី

បញ្ជាក់​ដែរ​ថា​ ក្រុម​ជម្រើ​សជាតិ​កម្ពុជា ​ឈ្នះ​មេដាយ​សរុប​ ១០​គ្រឿង​មាន​ មាស១​ ប្រាក់៣​ សំរឹទ្ធ៦ ពី​ព្រឹត្តិការណ៍​កីឡា​ហែលទឹក​ពាក់​ជើងទា​ជ្រើសរើសជើង​ឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី៕​ កាល​ពី​យប់​ថ្ងៃ​ទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​ក្រុម​កម្ពុជា​បាន​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​ក្រោយ​ចាកចេញ​តាំង​ពី​ថ្ងៃ​ទី១៥​ វិច្ឆិកា​ ២០២៥​ មក​ម្ល៉េះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម