កូវីដ-១៩
អ្នកនាំពាក្យ៖ ក្រសួងអប់រំនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងការប្រឡងឌីប្លូម និងបាក់ឌុប
ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួង អប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី២៣ ខែឧសភានេះថា ក្រសួងនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដដែលដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំនេះជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់វិស័យឯកជន និងមាតាបិតាសិស្សដែលមានកូនចៅត្រៀមប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០២០កន្លងទៅប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបេក្ខជនប្រឡងឌីប្លូមដែលមិនបានចូលប្រឡង និងបេក្ខជនប្រឡងធ្លាក់ និងបេក្ខជនលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយដោយសារតែវិបត្តិជំងឺកូវីដ‑១៩។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសំដែងនូវការព្រួយបារម្ភពីការបរិច្ឆេទនៃដំណើរការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុប។
លោកបានមានប្រសាសន៍ថា៖ “ទាក់ទិងនឹងកាលបរិច្ឆេទនៃការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុបនេះគឺជាកង្វល់របស់វិស័យឯកជនតែម្តង។ បញ្ហាបើកថ្នាក់ឡើងវិញជារឿងមួយដែលបច្ចុប្បន្នវាមិនសូវជាចោទប៉ុន្មានទេ ព្រោះយើងកំពុងតែរៀនតាមអនឡាញអីចឹងនិរន្តរភាពចេះតែដំណើរការទៅមុខ”។
លោកបានបន្តថា ប៉ុន្តែចំណុចកាលបរិច្ឆេទនៃការប្រឡងឌីប្លូម និងបាក់ឌុបគឺជារឿងសំខាន់មួយទៀត ព្រោះថាកាលបរិច្ឆេទប្រឡងឌីប្លូម និងបាក់ឌុបនេះជាកក្តាធ្វើឱ្យនិរន្តរភាពឆ្នាំសិក្សាឱ្យវាមានលំដាប់ថ្នាក់ទៅតាមកាលបរិច្ឆេទឱ្យបានច្បាស់លាស់។
លោកបានបន្ថែមទៀតថា៖ “បើសិនជាយើងខ្លាចកូវីដផង រៀនតាមអនឡាញផង រៀនទាំងភិតភ័យផង ហើយធ្វើឱ្យឆ្នាំសិក្សា កាលបរិច្ឆេទប្រឡងឌីសប្លូម និងបាក់ឌុបមិនមានភាពច្បាស់លាស់ អាហ្នឹងកាន់តែធ្ងន់តែម្ដង ព្រោះថាកាលបរិច្ឆេទនៃសម័យប្រឡងទាំងពីរជាការកក្តាស្លាប់រស់នៃនិរន្តរភាពនៃឆ្នាំសិក្សា”។

លោក រស់ សុវាចា បានមានប្រសាសន៍បញ្ជាក់ថា៖ “ចំពោះការប្រឡងឌីប្លូម និងបាក់ឌុបនេះ ក្រសួងអប់រំ នឹងជម្រាបជូននាពេលក្រោយ។ ប៉ុន្តែចំពោះមុខនេះ សូមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្សមេត្តាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ”។
យ៉ាងណាក៏ដោយ លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ សូមលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។
លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡានៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


