ព័ត៌មានជាតិ
សេដ្ឋវិទូ IMF ៖ គោលនយោបាយបន្ធូរបន្ថយរបស់ធនាគារជាតិ នឹងជួយរក្សាស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញ
គោលនយោបាយបន្ធូរបន្ថយហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញរហូតដល់ចុងឆ្នាំ២០២១នេះ នឹងបន្តជួយវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានស្ថេរភាព និងជួយជម្រុញវិស័យសេដ្ឋកិច្ចមួយចំនួនឱ្យរើបឡើងវិញជាបណ្ដើរៗ។

នេះបើតាមការលើកឡើងរបស់ សេដ្ឋវិទូជាន់ខ្ពស់ និងអ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា លោក Yasuhisa Ojima នៅក្នុងវេទិកានៃថ្នាក់ដឹកនាំលើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី «ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅតំបន់អាស៊ាន» ដែលរៀបចំឡើងដោយសមាគមធនាគារកម្ពុជា។
ទោះបីវិស័យហិរញ្ញវត្ថុនឹងបន្តមានស្ថេរភាព សេដ្ឋវិទូជាន់ខ្ពស់IMF បញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។»

លោក Yasuhisa Ojima ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន៤,២ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០កន្លងទៅ។ ការព្យាករណ៍នេះនឹងត្រូវកែប្រែឡើងវិញ ដោយផ្អែកលើការកើនឡើងនូវការឆ្លងជំងឺកូវីដ១៩ ឫព្រឹត្តិការណ៍២០កុម្ភៈ។
ទន្ទឹមគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា មានប្រសាសន៍ថា៖ «ទោះបីជាធនាគារជាតិនៃកម្ពុជាទើបតែបានបន្តកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញរហូតដល់ចុងឆ្នាំ២០២១ គ្រប់ស្ថាប័នហរញ្ញវត្ថុទាំងអស់ចាំបាច់ត្រូវស្វែងយល់អំពីថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តទៅជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ។»

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្តថា ដោយសារអ្នកខ្ចីប្រាក់ជាច្រើនមានការលំបាកក្នុងការសងត្រឡប់មកវិញ ហើយឥណទានប្រមាណ១២%ត្រូវបានរៀបចំឡើងវិញ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិតជាមានសារៈយ៉ាងខ្លាំងសម្រាប់អ្នកខ្ចីប្រាក់ និងស្ថាប័នហិរញ្ញវត្ថុ។ ដូច្នេះ ទស្សនៈ និងការវិភាគរបស់IMFនឹងជួយស្ថាប័នរបស់យើងរៀបចំ និងធានារឱ្យបានស្ថេរភាព និងវិបុលភាពនៃវិស័យហិរញ្ញវត្ថុរយៈពេលវែង។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តរៀបចំធ្វើឥណទានឡើវិញ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ ក្រៅពីនេះ ធនាគារជាតិបន្តការរក្សាអនុវត្តប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា៧%ដដែល រហូតដល់មានការជូនដំណឹងថ្មី។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧% ចាប់ពីខែមេសា ឆ្នាំ២០២០ ពីកម្រិត៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


