ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ដឹកនាំអ្នកសិល្បៈគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យទេវនាដ ឯម ធាយ
តារាចម្រៀងនិងអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច កាលពីម្សិលមិញបានដឹកនាំអ្នកសិល្ប:ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យទេវនាដ ឯម ធាយ។
លោក សុះ ម៉ាច បានបញ្ជាក់ថា ការបាត់បង់ព្រឹទ្ធាចារ្យទេវនាដ ឯម ធាយ គឺជាការបាត់បង់មរតកសិល្បៈរបាំបុរាណខ្មែរដ៏កម្រមួយរូប ដែលគួរឲ្យសោកស្តាយបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យដល់ឋានបរមសុគតិភពកុំបីខានឡើយ។

តារាចម្រៀងលោក សុះ ម៉ាច បានបន្តថា នៅក្នុងពេលនេះដែរ ដោយតំណាងឲ្យសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោកក៏បានបច្ច័យចំនួន២លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមបុណ្យឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដ ឯម ធាយ ផងដែរ។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ទទួលមរណភាពនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៨៨ឆ្នាំ។ ប៉ុន្តែសពរបស់លោកយាយត្រូវបានបូជាភ្លាមៗផងដែរ ក្រោយតេស្តសំណាករកឃើញជំងឺកូវីដ-១៩។

គេចាត់ទុកថា នេះជាដំណឹងដ៏ក្ដុកក្ដួល និងសោកសៅបំផុត សម្រាប់ក្រុមគ្រួសារនិងមហាជនអ្នកគាំ ទ្រ បន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលមរតកមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


