ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ស្នើបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែភ្លេង ឬទំនុកច្រៀងថ្មី
ជាថ្មីម្តងទៀតតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចេញមុខស្នើយ៉ាងទទូចចំពោះតារាចម្រៀងរលកក្រោយមួយចំនួបឲ្យបញ្ឈប់ការយកស្នា ដៃបទចម្រៀងមរតកដើមមកកែបទភ្លេងឬទំនុកច្រៀង ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
ការលើកឡើងរបស់តារាចម្រៀងលោក សុះ ម៉ាច នេះ ដោយសង្កេតឃើញមួយរយ:ចុងក្រោយគឺមានអ្នកចម្រៀងស្រីប្រុស និងអ្នកនិពន្ធខ្មែរជំនាន់ក្រោយមួយចំនួនបានកំពុងជ្រើសរើសបទចម្រៀងមរតកដើម ទៅច្រៀងឡើងវិញ ដោយការឡៃសាច់ភ្លេង ឬទំនុកច្រៀងធ្វើឱ្យខូចទំនុកដើម និងប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា។

លោក សុះ ម៉ាច បានឲ្យដឹងថា ការតែងនិពន្ធទំនុកច្រៀងនិងបទភ្លេងមិនមែនជាការងាយនោះទេ។ នៅពេលដែលខ្ញុំចាប់ផ្តើមនិពន្ធទំនុកច្រៀងនិងបទភ្លេង គឺមានការពិបាកមែនចំណាយពេលមើលទំនុកច្រើនសារ ក្តាប់យកអត្ថន័យរួចហើយទើបរកបទភ្លេងដាក់ឱ្យសុីទៅនឹងទំនុកច្រៀង។
អតីតប្រធានសមាគមសិល្បករខ្មែររូបនេះ បន្តថា “យល់ការពិបាកបែបនេះ ទើបខ្ញុំគិតថា គួរតែបញ្ឈប់ការយកស្នាដៃរបស់អ្នកដទៃជាពិសេសមរតកដើមមកកាឡៃកែរទំនុកកែបទភ្លេងនោះទៀតទៅ។ អ្នកនិពន្ធទំនុកនិងបទភ្លេងសម័យនេះមានច្រើនណាស់ផ្តល់ការងារផ្តល់ចំណូលខ្លះឱ្យពួកគាត់ផងទៅ”។
លោក សុះ ម៉ាច កន្លងមកក៏ធ្លាប់បានឱ្យដឹងថា ជាសំណូមពររបស់លោកបើឈប់បានគួរឈប់ទៅនូវការយកបទចម្រៀងមរតកដើមមកកែទំនុកបម្រើបុគ្គល ឬក្រសួងមន្ទីរតទៅទៀត គួរងាកមកឱ្យតម្លៃអ្នកនិពន្ធបទភ្លេងជំនាន់ថ្មីខ្លះផង ម៉្យាងវិញទៀត ដើម្បីអភិវឌ្ឍន៍និងអភិរក្សបទចម្រៀងមរតកដើមផងដែរ។
លោក សុះ ម៉ាច បានលើកឡើងពីការព្រួយបារម្ភ ថាបើនៅតែបន្តយកបទចម្រៀងមរតកដើមមកកាឡៃកែទំនុក ឬប្តូរប្រុសជាស្រីស្រីជាប្រុសនោះជាការបំផ្លាញស្នាដៃម្ចាស់ដើម ហើយត្រូវធ្វើអ្វីជាស្នាដៃរបស់មនុស្សសម័យនេះឱ្យច្រើនជាងនេះ ទើបវិស័យសិល្ប:ចម្រៀងយើងរីកចម្រើន។ នេះពុំមែនទើបជាលើកទី១នោះទេ ដែលលោក សុះ ម៉ាច បានចេញមុខប្រតិកម្មនិងធ្វើការរិះគន់ជាបន្តបន្ទាប់លើបញ្ហានេះ ប៉ុន្តែជាលទ្ធផល ហាក់ពុំមានប្រសិទ្ធិភាពនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


