បច្ចេកវិទ្យា
លេង Tik Tok យ៉ាងណាអាចបង្កើនជំនាញនិងរកចំណូលបាន?
បណ្ដាញសង្គម Tik Tok ទើបតែលេចមុខកាលពីឆ្នាំ ២០១៦ ប៉ុណ្ណោះ ប៉ុន្តែបណ្ដាញនេះទទួលបានការពេញនិយមខ្លាំងពីអ្នកប្រើប្រាស់គ្រប់ទីកន្លែងដោយសារវីដេអូកម្សាន្តដ៏សំបូរបែប។
យ៉ាងណាមិញ Tik Tok ក៏រងការរិះគន់ផងដែរចំពោះវីដេអូដែលបានបង្ហោះ ដោយមតិខ្លះយល់ថា ការលេង Tik Tok ជាការបំពុលសង្គម និងជារឿងឥតប្រយោជន៍។
ជាទូទៅ អ្វីក៏ដោយសុទ្ធតែមានមុខពីរទាំងល្អនិងមិនល្អ។ ចំពោះ Tik Tok ដូចគ្នាដែរ បើអ្នកលេងចេះទាញយកចំណុចល្អៗ វាក៏ផ្ដល់ប្រយោជន៍ដល់អ្នកនោះ។
ដូច្នេះ តើលេង Tik Tok យ៉ាងណាអាចបង្កើនជំនាញនិងរកចំណូលបាន?

ប្រើ #learnontiktok
Hashtag learnontiktok ជាគម្រោងមួយរបស់ក្រុមហ៊ុន Tik Tok ដែលជួយផ្គត់ផ្គង់ដល់អ្នកធ្វើវីដេអូអប់រំ។ គ្នាយើងអាចស្វែងរក ពាក្យ #learnontiktok ហើយចុចចូលទៅ នោះនឹងឃើញវីដេអូល្អៗទាំងនោះហើយ។
នៅលើ #learnontiktok មានវីដេអូបង្រៀនស្ទើរគ្រប់មុខ។ ជាពិសេសវីដេអូនោះសង្ខេបមកត្រឹម ១៥ វិនាទី ឬ ១នាទី ដោយសារស្តង់ដារ TikTok ដែលនេះជាអំណោយផលល្អណាស់ ព្រោះគ្នាយើងចំណាយពេលតិច តែបានវីដេអូខ្លឹម។
បង្កើនសមត្ថភាពខ្លួន
អាចនិយាយបានថា TikTok ជាកន្លែងផ្សាយខ្លួនឯង ព្រោះវាឥតគិតថ្លៃ ហើយល្បីបានរហ័ស ។
ប្រសិនបើគ្នាយើង ជំនាញគូររូបហើយចូលចិត្តធ្វើវីដេអូខ្លីបង្ហាញពីគន្លឹះគូររូបឲ្យបានស្អាត នោះប្រាកដណាស់ថា មនុស្សលាននាក់បានឃើញវា។ ក្នុងនោះយ៉ាងហោចក៏មានអ្នកចង់គូររូបម្នាក់ពីរ ហើយគេអាចហៅយើងជួយបង្រៀនក៏ថាបាន។ ម្យ៉ាងបើគ្នាយើងពូកែសម្ដែងបានល្អ នោះច្បាស់ជាមានខាងផលិតកម្មអាចហៅថតមិនខាន។ ទាំងនេះហើយជាកន្លែងបង្កើនចំណូលមួយ។ ដូច្នេះ លេង TikTok មិនមែនបានតែសប្បាយ តែគួរធ្វើរឿងប្រយោជន៍បង្កើនចំណូលខ្លួនឯងតាមបែបផ្សេងៗដែលខ្លួនចេះពិតប្រាកដ។

កុំចេះតែ Follow មនុស្សគ្រប់គ្នា
ប្រសិនបើគ្នាយើងចុច Follow មនុស្សមានប្រយោជន៍នោះ Content មានប្រយោជន៍បន្តបន្ទាប់នឹងលោតមក។ ប៉ុន្តែបើចុចឲ្យបេះដូងតែរឿងអត់ប្រយោជន៍ នោះរឿងអត់ប្រយោជន៍ក៏លោតមកជាហូរហែដូចគ្នា។
គ្នាយើងគួរប្រើបណ្ដាញសង្គមឲ្យបានត្រឹមត្រូវ ដោយជ្រើសរើសមនុស្សទៅលើវិស័យណាដែលអាចលើកទឹកចិត្តយើងឲ្យគិតល្អ និងធ្វើរឿងមានប្រយោជន៍ មិនមែនបើក Tik Tok ឡើងពេលណា ឃើញតែវីដេអូជេរប្រទេចគ្នានោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifewire
ចុចអាន៖អានចិត្តមនុស្សស្គាល់ភ្លាមៗ តាមរយៈកាយវិការ ៤ យ៉ាងនេះ
ចុចអាន៖ប្រវត្តិពិតនៃគំនូរលើដៃ« HENNA»ដែលជាសិល្បៈកំពុងពេញនិយមខ្លាំងនៅលើលោក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


