ព័ត៌មានអន្ដរជាតិ
រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានដួលទៅនឹងដីហើយអង្វរសុំក្តីមេត្តានៅពេលគាត់ត្រូវបានគេវាយចំនួន១៤៦រំពាត់។ គាត់ត្រូវទទួលទណ្ឌកម្មដោយសារតែគាត់រំលោភកុមារនៅក្នុងខេត្តមួយដែលជាកន្លែងការវាយនឹងរំពាត់ជាសាធារណៈគឺជាការដាក់ទណ្ឌកម្មទូទៅសម្រាប់ការរំលោភច្បាប់ឥស្លាម។
បុរសអាយុ១៩ឆ្នាំបានស្រែកយំដោយភាពឈឺចាប់ខណៈដែលមន្រ្តី Sharia ពាក់ម៉ាស់បានវាយខ្នងរបស់គាត់ជាមួយនឹងរំពាត់ផ្តៅក្នុងទីក្រុង Idi។

គាត់បានសុំឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មហើយត្រូវបានព្យាបាលភ្លាមៗដោយក្រុមគ្រូពេទ្យមុនពេលចាប់ផ្តើមការវាយឡើងវិញ។
បុរសរូបនេះត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំនេះដោយចោទប្រកាន់ថា គាត់បានយាយីនិងចាប់រំលោភជនរងគ្រោះម្នាក់ដែលគេមានប្រាប់អាយុ។

គាត់ត្រូវបានផ្តន្ទាទោសវាយចំនួន១៤៦រំពាត់ដែលជាចំនួនខ្ពស់សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។
លោក Ivan Nanjjar Alavi ជាមន្ត្រីម្នាក់មកពីការិយាល័យរដ្ឋអាជ្ញា East Aceh បានប្រាប់អ្នកយកព័ត៌មានថា “ការកាត់ទោសអតិបរមានេះគឺមានន័យថា ជាការកំញើញ”។

ខេត្ត Aceh នៅចុងភាគខាងលិចនៃកោះស៊ូម៉ាត្រាគឺជាតំបន់តែមួយគត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលបានអនុវត្តច្បាប់ឥស្លាមក្រោមកិច្ចព្រមព្រៀងស្វ័យភាពជាមួយរដ្ឋាភិបាលកណ្តាលដែលបានបញ្ចប់ការបះបោរបំបែកខ្លួនអូសបន្លាយពេលរាប់ឆ្នាំ។
ការវាយជាសាធារណៈរបស់ខេត្ត Aceh អាចទាក់ទាញអ្នកមើលរាប់រយនាក់ប៉ុន្តែចំនួនមនុស្សបានធ្លាក់ចុះដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។

ខេត្តនេះអនុញ្ញាតឲ្យមានការវាយនឹងរំពាត់សម្រាប់បទចោទប្រកាន់ជាច្រើនរួមមានការលេងល្បែង អំពើផិតក្បត់ ការសេពគ្រឿងស្រវឹង មនុស្សភេទទី៣និងការរួមភេទមុនពេលរៀបការ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនទាន់ស្ងប់ទេ! បាតុកររាប់ពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ឥណ្ឌូនេស៊ី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន