មិនទាន់ស្ងប់ទេ! បាតុកររាប់ពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ឥណ្ឌូនេស៊ី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មិនទាន់ស្ងប់ទេ! បាតុកររាប់ពាន់នាក់បន្តធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ឥណ្ឌូនេស៊ី

Published

on

កម្មកររាប់ពាន់នាក់នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា បានបន្តការតវ៉ារបស់ពួកគេប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ប្រទេសដែលក្រុមអ្នករិះគន់និយាយថានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិការងារ និងការការពារបរិស្ថានជាដើម ។

សហព័ន្ធសហភាពពាណិជ្ជកម្មឥណ្ឌូណេស៊ី ឬ KSPI បាននិយាយថា កម្មកររាប់ពាន់នាក់មកពីទីក្រុងនានានៅខេត្ត West Java និងខេត្ត East Java ដែលតំណាងឲ្យសហជីពចំនួន ៣២ បានចូលរួមធ្វើមហាបាតុកម្មនៅជិតវិមានប្រធានាធិបតី និងតុលាការធម្មនុញ្ញក្នុងទីក្រុងហ្សាការតា ។

បាតុកម្មនេះក៏ត្រូវបានធ្វើឡើងនៅផ្នែកផ្សេងទៀតនៃប្រទេសផងដែររួមមានទីក្រុង Yogyakarta ទីក្រុង Banda Aceh ទីក្រុង Medan និងទីក្រុង Makassar ។

ទន្ទឹមនោះប្រធាន KSPI លោក Said Iqbal បាននិយាយកាលពីថ្ងៃអាទិត្យថា “ការទាមទារនោះគឺតម្រូវឲ្យលុបចោលច្បាប់បង្កើតការងារ និងបន្តមើលឃើញការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២១” ។

លោកបន្តថា “សហជីពកម្មករក៏នឹងស្នើសុំការពិនិត្យឡើងវិញនៃច្បាប់ថ្មីទៅតុលាការធម្មនុញ្ញផងដែរ” ។

ច្បាប់បង្កើតការងារដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី ៥ ខែតុលាត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានធម្មជាតិរបស់ឥណ្ឌូនេស៊ីយ៉ាងច្រើន ។ ច្បាប់នេះបានធ្វើវិសោធនកម្មច្បាប់ចំនួន ៧៩ លើក ហើយមានគោលបំណងកែលម្អប្រសិទ្ធភាពការិយាធិបតេយ្យដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីលោក Joko Widodo ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសនេះ ។

ក្រុមបាតុករនិយាយថា ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្មករដោយកាត់បន្ថយប្រាក់បំណាច់ឆ្នាំ ដកការរឹតត្បិតលើពលកម្មដោយដៃរបស់ពលករបរទេស បង្កើនការប្រើប្រាស់កម្លាំងពលកម្ម និងប្ដូរប្រាក់ខែប្រចាំខែទៅជាប្រាក់ឈ្នួលប្រចាំម៉ោង ។

គួររម្លឹកផងដែរថា បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត កម្មករ និងនិស្សិតនៅតាមទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើបាតុកម្មទាមទារឲ្យលោក Joko Widodo លុបចោលច្បាប់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services