ព័ត៌មានជាតិ
ត្រីកាម៉ុង លក់បានថ្លៃលើទីផ្សារ គ្រាមានព្យុះភ្លៀង២សប្តាហ៍កន្លងទៅ
កោះកុង ៖ ក្រុមប្រជានេសាទជាលក្ខណៈគ្រួសារ ហាក់រីករាយនឹងការលក់ដូរត្រីកាម៉ុងបានថ្លៃជូនអតិថិជនដែលនិយមបរិភោគប្រភេទមួយនេះ គ្រាអ្នកនេសាទផ្សេងទៀតពុំហ៊ានចេញទៅនេសាទដោយសារខ្លាចព្យុះភ្លៀង២សប្តាហ៍កន្លងទៅ។

តម្លៃត្រីកាម៉ុងនៅលើទីផ្សារក្នុងស្រុក មានការហក់ឡើងខ្ពស់ចាប់ពីចន្លោះ១៥,០០០រៀល ទៅ១៨,០០០ រៀល ក្នុងមួយគីឡូក្រាម បើធៀបនឹងអាកាសធាតុអំណោយផលសម្រាប់ការចេញនេសាទសមុទ្រ។ ទិន្នផលនេសាទត្រីកាម៉ុងរបស់ប្រជានេសាទ ទោះរកបានតិច ឬច្រើនដឹងតែមានឈ្មួញទទួលទិញយកអស់តែម្តង។
អ្នកស្រី ស៊ី វ៉ើ ម្ចាស់ទូកត្រីកាម៉ុង និងជាអ្នកទទួលទិញត្រីកាម៉ុងតាមទូកនេសាទដូចគ្នា នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឲ្យដឹងថ្ងៃទី១៨ ខែតុលានេះថា ពេលមានព្យុះភ្លៀងប៉ុន្មានអាទិត្យមកនេះ ទិន្នផលគ្រឿងសមុទ្រថយចុះ ព្រោះគ្មានអ្នកចេញរកដូចពេលសព្វដង។ រីឯអ្នកហ៊ានចេញនេសាទតែងទទួលប្រមូលផលតិចឬច្រើនតាមលទ្ធភាពរបស់ពួកគេ ដើម្បីយកមកផ្គត់ផ្គង់អាហារជូនអតិថិជនប្រចាំថ្ងៃ។

អ្នកទទួលទិញត្រីកាម៉ុងបោះដុំ អះអាងទៀតថា បើការនេសាទបានច្រើនតម្លៃទិញចូលពីប្រជានេសាទ ត្រឹម៩,០០០រៀល ហើយប្រសិនពេលណាខ្សត់ នោះតម្លៃទិញចូលពីប្រជានេសាទ ហក់ឡើងដល់១២,០០០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកចំពោះតម្លៃលក់ចេញនៅលើទីផ្សារវិញ គឺមានចន្លោះពី១៥,០០០រៀលទៅ១៨,០០០រៀល ក្នុងមួយគីឡូក្រាម។
គួរជម្រាបថា ត្រីកាម៉ុង ជាត្រីសមុទ្រមួយប្រភេទ ត្រូវបានពលរដ្ឋកម្ពុជាទទួលស្គាល់ថា មាននៅតែក្នុងខេត្តចំនួន៤ ជាប់សមុទ្រនៃប្រទេសកម្ពុជាប៉ុណ្ណោះ គឺខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ។ ទោះយ៉ាងត្រីប្រភេទនេះ ក៏កំពុងទទួលរងហានិភ័យខ្ពស់ពីការនេសាទ ខុសច្បាប់របស់ក្រុមឈ្មួញធ្វើការនេសាទក្នុងអំឡុងត្រីនេះកំពុងពងកូនផងដែរ។

លោក សេង ប៊ុណ្ណា អនុប្រធានជលផលខេត្តកោះកុង ក៏ទទួលស្គាល់ដែរថា ប្រភេទត្រីកាម៉ុងបច្ចុប្បន្ន កំពុងប្រឈមនិងការនេសាទខុសច្បាប់គ្រប់រដូវកាល ជាហេតុនាំឱ្យផលត្រីកាន់តែថមថយទៅៗ។ ពី១ឆ្នាំទៅ១ឆ្នាំ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត ចុះពន្យល់ណែនាំដល់បងប្អូនប្រជានេសាទ ឱ្យបញ្ឈប់ការនេសាទខុសច្បាប់ ពោលគឺក្នុងរដូវកាលត្រីកំពុងពងកូន។

តំបន់សហគមន៍នេសាទសមុទ្រ ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាត់បញ្ចូល ជាតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង គឺមួយផ្នែកធំស្ថិតនៅសហគមន៍ព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងមួយផ្នែកទៀត ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង មានទំហំ១,២៨៣ហិកតា៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


