ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ទុកពេលចុងក្រោយដល់ប្រជាពលរដ្ឋដែលសង់ខ្ទម និងតូបខុសច្បាប់នៅដំណាក់ក្បូន
អាជ្ញាធរ និងមន្រ្តីជំនាញបរិស្ថានខេត្តកោះកុង បានទុកពេលវេលាជាលើកចុងក្រោយដល់ពលរដ្ឋដែលសាងសង់ខ្ទម និងតូបខុសច្បាប់ រុះរើដោយស្ម័គ្រចិត្តចេញពីចំណុចដំណាក់ក្បូន ស្រុកមណ្ឌលសីមា ស្ថិតក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង។

លោក ហាក់ ឡេង អភិបាលស្តីទីខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ថា អាជ្ញាធរ នឹងមិនលើកលែងដល់ពលរដ្ឋដែលលួចសាងសង់ខ្ទម ឬតូបលក់ដូរបែបអនាធិបតេយ្យនៅចំណុចដំណាក់ក្បូនទៀតទេ។ កន្លងទៅ អាជ្ញាធរ ធ្លាប់ជូនដំណឹងមិនតិច ៣ ដងទេ ដល់ពួកគាត់ឱ្យរុះរើចេញ។

បើតាមលោកអភិបាលស្តីទីខេត្តកោះកុង អាជ្ញាធរ ណែនាំជាលើកចុងក្រោយហើយ ឱ្យស្ម័គ្រចិត្តដើម្បីពលរដ្ឋម្ចាស់តូប និងខ្ទមជាង ១០០ កន្លែង រុះរើចេញពីទីតាំងខាងលើ ករណីមិនចូលរួមអនុវត្តទេនោះ នឹងអនុវត្តវិធានការជាមិនខាន។ ដីដែលពលរដ្ឋកំពុងតាំងទីលំនៅធ្វើអាជីវកម្មខុសច្បាប់ ជាដីស្ថិតក្នុងតំបន់ការពារអភិរក្សធម្មជាតិតំបន់ជួរភ្នំក្រវាញខាងត្បួង។

កន្លងទៅថ្មីៗ នេះ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង រកឃើញមានខ្ទមលក់ដូរអនាធិបតេយ្យប្រមាណ ១០០ កន្លែង លួចសង់ខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ខ្វៃ អាទិត្យា បានហៅការចូលទន្ទ្រានកាន់កាប់ដី ជារឿងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ និងជាអំពើល្មើសនឹងមាត្រា ៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរខេត្តស្រុក និងមូលដ្ឋាន ដើម្បីបង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់។ ហើយតម្រូវឱ្យពួកគាត់រុះរើ និងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ។
ចំណែក លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ធ្លាប់ពន្យល់ថា អាជ្ញាធររបស់លោក និងមន្រ្តីមន្ទីរបរិស្ថាន ធ្លាប់ធ្វើសេចក្តីជូនដំណឹងដល់ពលរដ្ឋជាម្ចាស់ខ្ទម និងតូបលក់ដូរទាំងនោះ ចំនួន ៣ លើក មកហើយ ប៉ុន្តែពួកគាត់មិនព្រមស្ម័គ្រចិត្តរុះរើនោះទេ មានតែសាងសង់បន្ថែម ដោយមិនខ្វល់ពីការណែនាំរបស់អាជ្ញាធរ និងមន្រ្តីជំនាញ។
លោក សុខ ភិរម្យ បន្តថា ចំណុចជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ មានរយៈចម្ងាយនៅឆ្ងាយពីទីរួមស្រុក ដែលជាបញ្ហាលំបាកមួយផងដែរចំពោះលទ្ធភាព សម្រាប់ចុះតាមដានត្រួតពិនិត្យសកម្មភាពល្មើសរបស់ពួកគាត់។ ពលរដ្ឋខ្លះ មាននៅក្នុងមូលដ្ឋាន និងមួយចំនួនទៀត នៅក្រៅមូលដ្ឋានមកតាំងទីលំនៅធ្វើអាជីករលក់ដូរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


