ព័ត៌មានជាតិ
ទីលានតេជោ គឺជាសមិទ្ធផលថ្មី សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត
ឆាប់នេះៗទីលានតេជោ នៅខេត្តព្រះសីហនុ នឹងបានទទួលភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀតផងដែរ។

លោក គួច ចំរើន អភិបាលនៃគណអភិបាល ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈលោកដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោ ដែលកំពុងដំណើរការសាងសង់ ស្ថិតនៅតាមបណ្តោយ វិថីតេជោក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោកបានមានប្រសាសន៍ថា រដ្ឋបាលខេត្តខំចំណាយថវិកាក្នុងការធ្វើឡើងយ៉ាងច្រើន ហើយប្រសិនបើមិនបានចូលរួមកសាងសូមមេត្តាកុំបំផ្លាញ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។

ក្នុងនោះលោកបានសង្កត់ធ្ងន់ថាកន្លងមកថ្មីៗនេះ មានជនខិលខូចបានលួចកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ ៨៣៥ ដោយយើងបានខិតខំតភ្ជាប់រួចហើយ នៅតែមានអ្នកលួចកាត់បំផ្លាញជាបន្តបន្ទាប់។ ដូចនេះលោកសូមអំពាវនាវដល់អ្នកទិញត្រូវបញ្ឈប់ការទិញផលចោរកម្ម ដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើងហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះ វាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋនិងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផងដែរ ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា។



ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ក្រាលក្រានីតត្រូវពន្លឿន ក្នុងការងារសាងសង់ឱ្យបានលឿនតាមផែនការស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ ក្នុងកាប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងដំឡើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ហើយបន្ទាប់ពីក្រាលក្រានីតរួច គឺដើម្បីមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរដើរលេងកម្សាន្ត និងហាត់ប្រាណតាមបណ្ដោយវិថីតេជោរបស់យើង។ ព្រោះទីលាននេះសម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តផងដែរ៕
អត្ថបទ៖ កោះពស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


