Connect with us

ព័ត៌មានជាតិ

យក​​ចំបើង​នៅ​វាលស្រែទៅបណ្តុះ​ផ្សិត រក​ចំណូល​បាន​ប្រមាណ​​៣​ម៉ឺន​ដុល្លារ​ ក្នុង​មួយឆ្នាំ

បានផុស

នៅ

​កសិករ​នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប និយាយ​ថា នៅ​លើ​វាលស្រែ​ចម្រូត ចំបើង​គឺជា​មាសប្រាក់ បើសិនជា​មានការ​ប្រមូល​ទុកដាក់​តាម​បច្ចេកទេស​ត្រឹមត្រូវ យ៉ាងហោចណាស់​ចំបើង​អាចមាន​តម្លៃ​ក្នុង​១​ហិច​តា ជិត​៥០០​ដុល្លារ ហើយ​បើ​មានការ​កែច្នៃ​ចេញ​ជា​ផលិតផល​ផ្សិត នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើនជាង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ​វាលស្រែ​ដែល​កសិករ​ច្រូតកាត់​រួច ច្បាស់​ណាស់​ថា ចំបើង​ត្រូវ​បាន​គេ​បោះបង់​ចោល ដោយ​មិន​បាន​គិត​ឡើយ​អំពី​តម្លៃ​នៃ​សារប្រយោជន៍​របស់​វា ដោយសារតែ​ការ​ធ្វើ​កសិកម្ម​បច្ចុប្បន្ន​នេះ មិនសូវ​បាន​ពឹង​ផ្អែកលើ​កម្លាំង​សត្វពាហនៈ ដូច្នេះ​ហើយ ចំបើង​ដែល​ធ្លាប់តែ​ត្រូវ​បាន​កសិករ​ប្រមូល​ទុកដាក់​ជា​ចំណី​គោក្របី​នោះ ក៏​លែង​មាន​តម្រូវការ​ផង​ដែរ ក៏ប៉ុន្តែ​អាច​ចាត់ទុកថា វា​ចម្លែក​ខ្លាំង​ណាស់ ដែល​មាន​កសិករ​ម្នាក់​ព្យាយាម​ប្រមូល​យក​ចំបើង​ទាំងនោះ ហើយ​សកម្មភាព​ទាំង​នោះ​ដែរ ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រើ​បច្ចេកទេស​គ្រឿងចក្រ​ទៀត​ផង​។​

កាល​ពីរសៀល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​នេះ លោក សង ស៊ីន អាយុ​៣៣​ឆ្នាំ ជា​កសិករ​រស់​នៅ​ក្នុង​សហគមន៍​កសិកម្ម​សំរោង​មានជ័យ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ក្នុងពេលដែល​លោក​កំពុង​ប្រមូល​ចំបើង​នៅតាម​វាលស្រែ ក្បែរ​កសិដ្ឋាន​របស់​លោក​នោះ បាន​ឲ្យ​ដឹង​ថា លោក​ប្រមូល​ចំបើង​ ដើម្បី​អាជីវកម្ម​របស់​លោក បណ្តុះ​ផ្សិតចំបើង និង​ចិញ្ចឹម​មេគោ។ រយៈពេល​២​ឆ្នាំ​មក​ហើយ ដែល​លោក​បាន​ចាប់​មុខរបរ​ជា​អ្នក​បណ្តុះ​ផ្សិតចំបើង​។ មន្ទីរ​កសិកម្ម​ខេត្ត និង​អង្គការ​ដៃគូ​ផង​ដែរ បាន​ជួយ​ណែនាំ​បណ្ដុះបណ្ដាល​លើ​ផ្នែក​បច្ចេកទេស​។មក​ដល់​ពេល​នេះ លោក​មាន​រោង​បណ្តុះ​ផ្សិតចំបើង​២​ខ្នង ស្មើនឹង​១៨​បន្ទប់ ក្នុង​មួយ​បន្ទប់​មាន​៥​គ្រែ និង​មួយ​គ្រែ​ស្មើនឹង​៥​ថ្នាក់ សរុប​ទាំង​អស់​នោះ ​គឺ​វា​ស្មី​នឹង ៤៥០​ថ្នាក់​។​

ការបែងចែក​ឲ្យ​មាន​ជា​បន្ទប់​យាំង​ដូច្នេះ គឺ​ដើម្បី​ដំណើរការ​បណ្តុះ​ផ្សិត​តាម​លំដាប់​ថ្ងៃ ប្រដេញ​គ្នា​ជា​លក្ខណៈ​វិល​ជុំ ធានា​បាន​ការ​ប្រមូល​ផល​ប្រចាំថ្ងៃ គិត​ជា​មធ្យម​ក្នុង​ថ្ងៃ ទទួល​ផល​បាន​៣០​គីឡូក្រាម ហើយ​តម្លៃ​របស់​វា​ក្នុង​១​គីឡូក្រាម​ស្មើនឹង ៣​ដុល្លារ​។ ការ​គណនា​អំពី​ការ​លក់​ផ្សិតចំបើង​បាន​ឲ្យ​ឃើញ​ថា ចំណូល​ក្នុង​១​ឆ្នាំ បាន​ជាង​៣​ម៉ឺន​ដុល្លារ ក្នុង​នោះ​កាត់ចេញ​ទៅលើ​ការ​ចំណាយ​ផ្សេងៗ​ប្រមាណ​ជា​៦០% នៅសល់​ប្រាក់ចំណេញ​ប្រមាណ​ជា ១​ម៉ឺន​៣​ពាន់​ដុល្លារ​។​

លោក សង ស៊ីន ឲ្យ​ដឹង​ទៀត​ថា ចំបើង​ទាំងនេះ លោក​ប្រមូល​ចេញពី​ស្រែ​ផលិត​ស្រូវពូជ​របស់​លោក​ប្រមាណ​ជា​៣​ហិច​តា ក្នុង​មួយ​ហិច​តា​អាច​ប្រមូល​ចំបើង​បាន​ប្រហែលជា​៦០០​ដុំ ដែល​ក្នុង​មួយ​ដុំ​មាន​ទម្ងន់​១០​គីឡូក្រាម​។ ដុំ​រមូរ​ចំបើង​ទាំងនេះ បើ​សិន​ជា​មាន​ការទិញ​លក់ ក៏​មាន​តម្លៃ​៣០០០​រៀល​ដែរ ដូច្នេះ​លើ​វាលស្រែ​ក្នុង​មួយ​ហិច​តា បើ​មិន​មាន​ការកែច្នៃ​ចំបើង​ទាំងនេះ​ទេ​នោះ គឺ​វា​ស្មើនឹង​ការ​បោះ​ចោល​ទឹកប្រាក់​យ៉ាងហោចណាស់​ក៏​ជិត​២​លាន​រៀល​ដែរ បើ​គិត​ទូទាំង​ប្រទេស អាច​និយាយ​បាន​ថា រាប់ពាន់​លាន​រៀល​។​

លោក​បន្ថែម​ទៀត​ថា ក៏​ចេញពី​ផល​ចំបើង​នេះ​ដែរ ឆ្នាំនេះ​លោក​ចិញ្ចឹម​គោ​មេ​បាន​ចំនួន​៧​ក្បាល ឆ្នាំក្រោយ​លោក​បន្ថែម​គោ​មេ​ឲ្យ​បាន​២០​ក្បាល និង​គោ​សាច់​៤០​ក្បាល​ទៀត ហើយ​សំណល់​ចេញពី​ការ​បណ្តុះ​ផ្សិត និង​ទទួល​បាន​ជីកំប៉ុស ដូច្នោះ​ហើយ​លោក​គ្រោង​នឹង​ដាំ​បន្លែ​សុវត្ថិភាព​បន្ថែម​ទៀត ដែល​គម្រោង​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ទុន ចេញពី​ការ​រក​ប្រាក់ចំណេញ ដែល​បាន​មកពី​ការ​បណ្តុះ​ផ្សិតចំបើង​៕​

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​ភាព​ខុស​គ្នារវាង​ឃ្មុំ​ចិញ្ចឹម​និង​ឃ្មុំ​ធម្មជាតិ​ របស់​ប្រជាពលរដ្ឋ​នៅ​ប៉ៃលិន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម