សន្តិសុខសង្គម
លោក William Guang សារភាពថា ខ្លួនជាអ្នករៀបចំផែនការចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់សមត្ថកិច្ចថា រូបលោក គឺជាមេខ្លោងរៀបចំផែនការ ធ្វើសកម្មភាពចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមប្រភពពីមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន។
សូមជម្រាបថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។
ទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។
ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។ កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងករណីចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២១ ខែធ្នូនេះថា កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប និងឈានដល់ការឃាត់ខ្លួនបុគ្គលមួយចំនួន ដែលពាក់ព័ន្ធនឹងករណីប្លន់ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី លោកសូមជម្រាបបញ្ជាក់បានតែប៉ុណ្ណឹង ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?