ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទម្លាយសំបុត្រសម្ងាត់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលរក្សាទុករយៈពេល ២៨ឆ្នាំមកហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយសំបុត្រសម្ងាត់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលរក្សាទុករយៈពេល ២៨ឆ្នាំមកហើយ។ ក្នុងលិខិតរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នោះ គឺដើម្បីបញ្ជាក់អំពីការសិក្សាលើផ្នែកយោធា និងវិទ្យាសាស្រ្តនយោបាយ ព្រមទាំងការប្តេជ្ញាចិត្ត រៀនយកបណ្ឌិតសេដ្ឋកិច្ចឲ្យបាន។
តាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះ បានសរសេរថា «សំបុត្រសម្ងាត់ឆ្នាំ ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់មួយច្បាប់ មកខ្ញុំដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត ២៨ឆ្នាំមកហើយ។ ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធា ដូចដែលមាននៅក្នុងលិខិតនេះស្រាប់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «អានលិខិតនេះ និងយល់ពីម៉ាណែត កាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សា នៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យញ៉ូវយ៉ក»។
បើតាមសម្ដេចតេជោ ហ៊ុន សែន គឺឯកឧត្ដម ហ៊ុន ម៉ាណែត ធ្លាប់បានទៅរស់នៅ ជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំង ដោយស៊ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ឯកឧត្ដម ហ៊ុន ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជា សម្រាប់និស្សិតឆ្នាំទី ២ និងទី ៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយ កាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ