ព័ត៌មានជាតិ
កសិករនៅខេត្តកែប នាំគ្នាដាំដំឡូងជ្វា ខណៈដំឡូងមួយប្រភេទនេះ មានតម្លៃគួរសម
ដំឡូងជ្វា ជាដំណាំមួយប្រភេទ ងាយស្រួលដាំ និងឆាប់បានប្រមូលផល ហើយដំឡូងនេះភាគច្រើនត្រូវបានគេដាំនៅចំណុចដីទួល ឬដីស្រែពុំសូវមានទឹកជោគជាំ ដោយគ្រាន់តែកាត់ទងដំឡូង យកទៅកប់នឹងដី និងប្រើជីធម្មជាតិជំនួយខ្លះៗ ប៉ុណ្ណោះ។
ជួបជាមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១នេះ អ្នកប្រមូលផលដំឡូងជ្វា ក្នុងភូមិខាងលើបាននិយាយប្រាប់ ទាំងទឹកមុខស្រស់ស្រាយថា ពេលនេះកសិករជាច្រើន ក្រៅពីដាំដំណាំរួមផ្សំផ្សេងៗ ពួកគាត់មិនដែលបោះបង់ នូវការដាំដុះដំឡូងជ្វា (ប្រភេទដំឡូងកសិកម្ម ) នេះឡើយ ព្រោះដំឡូងប្រភេទនេះមានដើម (ទង)តូចៗ តែមើមធំៗ ថែមទាំងមានមើមច្រើន ហើយសាច់ដំឡូងមានរសជាតិផ្អែមឆ្ងាញ់ណាស់។
កសិករដដែលនេះ បានបន្តថា ឥឡូវនេះហាងឆេងដំឡូងជ្វា មានតម្លៃថ្លៃជាងពេលមុន ដោយឈ្មួញមកប្រមូលទិញដល់ទីកន្លែង ក្នុងមួយគីឡូក្រាមចាប់ពី ១៥០០៛ ទៅ២០០០៛ តាមប្រភេទដំឡូងធំ ឬតូច។ ប៉ុន្តែពេលខ្លះដំឡូងជ្វា ក៏អាចឡើងថ្លៃរហូតដល់ ២៥០០៛ ម្តងម្កាលដែរ។
កសិករ បានបន្តទៀត ថា ការប្រមូលផលដំឡូងជ្វា នៅគ្រប់រដូវនេះ គឺយើងត្រូវបេះយកដំឡូង ទៅតាមប្រភេទរបស់វាដាក់ច្រកក្នុងថង់ប្លាស្ទិក ដោយជ្រើសរើសធំ និងតូច ដាក់ច្រកថង់ផ្សេងគ្នា ហើយថ្លឹងទុកមួយអន្លើ ដើម្បីទុកលក់ឲ្យឈ្មួញ ឬលក់ជូនអ្នកដំណើរ ដែលពួកគាត់ជិះរថយន្តមកលំហែរ កម្សាន្តនៅតាមតំបន់ទេសចរណ៍នានា។
បច្ចុប្បន្ននេះ ដោយសារតែដំណាំកសិផលក្នុងស្រុក មានហាងឆេងខ្ពស់គួរសម ធ្វើឲ្យប្រជាកសិករនៅតាមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តកែប បាននិងកំពុងមមាញឹកបង្កបង្កើនផង ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំគ្រប់ប្រភេទផង ដើម្បីប្រមូលផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ដែលបានធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធា រីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ ក៏មានការថមថយផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


