ព័ត៌មានជាតិ
ប្រតិភូសមាគមន៍វប្បធម៌ទីក្រុងម៉ាកាវ និងរដ្ឋបាលខេត្តកែប គ្រោងរៀបចំពិពណ៌ម្ហូបអាហារក្តាម ” ឆ្នាំទេសចរណ៍ចិន-កម្ពុជា”
កែប ៖ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥នេះលោក ប៉ុន យោង អភិបាលរងខេត្តកែបបានបញ្ជាក់ឲ្យដឹងថា សមាគមន៍លើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវ ប្រទេសចិន ដឹកនាំដោយលោក វ៉ាង ជី ជាអនុប្រធានសមាគម រួមជាមួយគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅខេត្តកែប ដោយមានការទទួលស្វាគមន៍ពីលោក ប៊ុន យោង អភិបាលរងខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំពិធី ពិពរណ៍ម្ហូបអាហារក្តាម ឆ្នាំទេសចរណ៍ចិន-កម្ពុជា។

លោក ប៉ុន យោង អភិបាលរងខេត្តកែបបានប្រាប់ឲ្យដឹងថា សមាគមលើកកម្ពស់វប្បធម៌ផ្លូវសូត្របានធ្វើដំណើរមកទស្សនកិច្ចរយៈពេល៥ថ្ងៃ លើទឹកដីខេត្តកែប ប្រតិភូសមាគមន៍វប្បធម៌ក្រុងម៉ាកាវ ប្រទេសចិន បានចាប់អារម្មណ៍ជាមួយ សក្តានុពលទេសចរណ៍របស់ខេត្តកែប ដូចជាឆ្នេរដ៏ស្រស់ស្អាត ទិដ្ឋភាពកោះ និងខ្យល់អាកាសដ៏បរិសុទ្ធជាដើម។

ក្នុងអំឡុងពេលពិភាក្សាគ្នា លោក ប៊ុន យោង អភិបាលរងខេត្តកែបបានលើកឡើងថា ខេត្តកែប និងពិភាក្សាជាមួយដៃគូរលើវិស័យទេសចរណ៍ ដើម្បីរៀបចំ ពិធីពិពរណ៍អាហារក្តាម ដោយប្រើធនធានក្តាមរបស់ខេត្តកែប ដើម្បីផលិតអាហារដ៏សម្បូរបែបជូនដល់ភ្ញៀវទេសចរ។

ក្តាមសេះខេត្តកែប ត្រូវបានទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ពិសេស ជាងនៅតំបន់ដទៃផ្សេងទៀតក្នុងពិធីពិពណ៌ អាហារក្តាម ក៏មានគោលបំណងក្នុងការផ្ដល់នូវការស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ និងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីអាហារសមុទ្ររបស់ខេត្តកែប។

បន្ថែមពីនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យឲ្យរដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ខេត្តកែបជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់សម្រាកលម្លែកម្សាន្ត ក្នុងថ្ងៃ វិស្សមកាល ក្រុងកែបត្រូវបានទទួលស្គាល់ ថា ជាទីក្រុងដែលមានខ្យល់អាកាសបរិសុទ្ធ ហើយជឿជាក់ថា ខ្យល់សមុទ្រក្រុងកែប អាចព្យាបាលអ្នកមានជំងឺសួតថែមទៀតផង។

លោក វ៉ាង ជី អនុប្រធានសមាគម បានសម្ដែងនៅការឯកភាពយ៉ាងជ្រាលជ្រៅលើកិច្ចសហប្រតិបត្តិការនេះ។

លោក វ៉ាង ជី អនុប្រធានសមាគមបានមានប្រសាសន៍ថា សមាគមលើកកម្ពស់វប្បធម៌ផ្លូវសូត្រ សមុទ្រម៉ាកាវនឹងឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវនៃ ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំធនធាន និងការផ្សព្វផ្សាយទីផ្សារ ព្រមទាំងការជួយសម្រួលដល់ដំណើរអ្នកទេសចរម៉ាកាវ ក្រុមអ្នកទេសចរ និងក្រុមដែលមានតម្រូវការថែទាំសុខភាពឲ្យមកកាន់ ខេត្តកែប។

លោកសង្ឃឹមថា ភាគីទាំងពីរ និងយកដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំផែនការទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផល ការបណ្ដុះបណ្ដាលទេពកោសល្យ និងមុខជំនាញផ្សេងៗទៀត កសាងនិមិត្តសញ្ញាទេសចរណ៍អន្តរជាតិ និងសម្រេចបានផលប្រយោជន៍ជូនគ្នាទៅវិញទៅមកក្នុងយុទ្ធសាស្ត្រឈ្នះៗ៕
ដោយ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ